A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 12 October 2014

Cambodia still urge Interpol to arrest three Khmer-Americans កម្ពុជា​នៅ​តែ​បន្ត​ឲ្យ​ប៉ូលិស​អន្តរជាតិ​តាម​ចាប់​ខ្លួន​ខ្មែរ​បី​នាក់​នៅ​សហរដ្ឋ​អាមេរិក

Mark Moorstein, an international lawyer, and Brad Adams, executive director of Human Rights Watch, said that there is no chance that the U.S authority will arrest the trio and extradite them to Cambodia for just exercising their freedom of speech.
យឿន សំរិទ្ធី ៦២០
គេហទំព័រ​ប៉ូលិស​អន្តរជាតិ អ៊ីនធឺផូល (Interpol) ប្រកាស​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ​លោក យឿន សំរិទ្ធី។
RFA Screenshot




មន្ត្រី​សមត្ថកិច្ច​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា កម្ពុជា​នៅ​តែ​ទាមទារ​ឲ្យ​ប៉ូលិស​អន្តរជាតិ អ៊ីនធឺផូល (Interpol) តាម​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ៣​នាក់ កំពុង​រស់​នៅ​សហរដ្ឋអាមេរិក ដែល​សមត្ថកិច្ច​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា បាន​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​កម្ពុជា។
អ្នក​ច្បាប់​អាមេរិកាំង និង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខ្លះ និយាយ​ថា អាមេរិក​នឹង​មិន​ធ្វើ​តាម​រដ្ឋាភិបាល​កម្ពុជា នោះ​ឡើយ ពីព្រោះ​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង រិះគន់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​នោះ គឺ​គ្រាន់​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​ប៉ុណ្ណោះ។
សមត្ថកិច្ច​ក្រុង​ភ្នំពេញ ឲ្យ​ដឹង​ថា គេ​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ជំរុញ​ឲ្យ​សមត្ថកិច្ច​នគរបាល​អន្តរជាតិ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​បី​នាក់​នៅ​ឯ​នាយ​សមុទ្រ ហើយ​បញ្ជូន​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។
អ្នក​នាំ​ពាក្យ​នគរបាល​ក្រុង​ភ្នំពេញ លោក គៀត ច័ន្ទថារិទ្ធ អះអាង​ថា ដោយសារ​កម្ពុជា ជា​សមាជិក​ប៉ូលិស​អន្តរជាតិ អ៊ីនធឺផូល ដូច្នេះ​សមត្ថកិច្ច​អន្តរជាតិ​មួយ​នេះ​នឹង​ជួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ៣​នាក់ ដែល​បាន​ជេរ​ត្មះតិះដៀល​ដល់​ព្រះមហាក្សត្រ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។
លោក​បន្ត​ថា ការ​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​គឺ​ជា​ការ​ប្រមាថ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ខ្មែរ ហើយ​ដែល​ត្រូវ​ទទួល​ទោស​របស់​ប្រទេស​កម្ពុជា៖«បើ​សិន​ជា​ថា ខ្ញុំ​យល់​មិន​ខុស​ទេ បី​នាក់​ហ្នឹង​ប្រហែល​ជា​មិន​មែន​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​ខ្មែរ​ទេ។ គាត់​បាន​ធ្វើ​ការ​វាយ​ប្រហារ​ព្រះមហាក្សត្រ អា​ហ្នឹង​ប្រសិនបើ​ខ្ញុំ​យល់​មិន​ខុស។ ព័ត៌មាន​ដែល​កាសែត​បាន​ចុះ​ផ្សាយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ហ្នឹង គឺ​បី​នាក់​ហ្នឹង​បាន​ធ្វើ​ការ​បំពារបំពាន​លើ​ព្រះមហាក្សត្រ។ ដូច​យើង​ដឹង​ហើយ​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង គឺ​ការពារ​ព្រះមហាក្សត្រ។ ព្រះមហាក្សត្រ​យើង​គឺ​មិន​អាច​មាន​អ្នក​ណា​មក​រំលោភ​បំពារបំពាន ឬ​ព្យាបាទ​លើ​ព្រះអង្គ​បាន​ទេ។ បាទ! បើ​តាម​ខ្ញុំ​ចាំ​បី​នាក់​ហ្នឹង គឺ​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង អ៊ីចឹង​បើ​រឿង​ហ្នឹង​រដ្ឋធម្មនុញ្ញ​ចែង​ច្បាស់​ណាស់​ថា មនុស្ស​ត្រូវ​មាន​ទោស អ៊ីចឹង​បើ​ច្បាប់​ចែង​ថា ត្រូវ​មានទោស គឺ​ត្រូវ​មានទោស»
គេហទំព័រ​ប៉ូលិស អ៊ីនធឺផូល ផ្សព្វផ្សាយ​ស្វែង​រក​លោក ម៉ៅ ឃឿន នៅ​រដ្ឋ​ផេនស៊ីលវែនីញ៉ា (Pennsylvania) លោក បូណា ប៊ុនផាត់ នៅ​រដ្ឋ​វ៉ាស៊ីនតោន (Washington State) និង​លោក យឿន សំរិទ្ធី នៅ​រដ្ឋ​ចរចា (Georgia)។ អ្នក​ទាំង​បី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​គំរាម​សម្លាប់ៗ​ដូច​គ្នា។ ដីកា​របស់ អ៊ីនធឺផូល បញ្ជាក់​ថា សមត្ថកិច្ច​កម្ពុជា ស្វែង​រក​ចាប់​ខ្លួន​អ្នក​ទាំង​បី​ដើម្បី​កាត់​ទោស​តាម​សំណើ​របស់​កម្ពុជា។ ជន​ទាំង​បី​នាក់​នោះ ជា​មនុស្ស​មាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហេ្វសប៊ុក (Facebook) និង​យូធូប (YouTube) ហើយ​ធ្លាប់​រិះគន់​លោក ហ៊ុន សែន កាល​ពី​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​អាច​រក​ដំណោះស្រាយ​នយោបាយ​បាន ហើយ​អ្នក​ទាំង​បី​ក៏​ជា​មនុស្ស​រិះគន់​ព្រះមហាក្សត្រ​ខ្មែរ​ដោយ​ឥត​សំចៃ​មាត់​ផង​ដែរ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មាត្រា​៣ នៃ​ធម្មនុញ្ញ​របស់​ប៉ូលិស​អន្តរជាតិ ទាក់ទិន​ទៅ​នឹង​បទ​អន្តរាគមន៍​ផ្នែក​នយោបាយ​ចែង​ថា ប៉ូលិស​អន្តរជាតិ​ហាម​ប្រាម​ដាច់​ខាត​ចំពោះ​ការ​ចាត់​វិធានការ​ណា​មួយ​ទៅ​លើ​ការ​រើសអើង​ជាតិ​សាសន៍ ពណ៌ សម្បុរ និង​ហេតុផល​នយោបាយ។ មាត្រា​៤ ចែង​ថា សំណើ​របស់​ប្រទេស​សាមី​ត្រូវ​បញ្ជូន​ទៅ​អគ្គលេខាធិការ​របស់ អ៊ីនធឺផូល ហើយ​ត្រូវ​មាន​ការ​អនុម័ត​ដោយ​សំឡេង​ភាគ​ច្រើន ២ ភាគ ៣។
ប៉ូលិស​អន្តរជាតិ អ៊ីនធឺផូល ត្រូវ​បាន​បង្កើត​ក្នុង​ឆ្នាំ​១៩២៣ ដែល​មាន​ទី​បញ្ជា​ការដ្ឋាន​ក្នុង​ទីក្រុង​លីយ៉ុង (Lyon) ប្រទេស​បារាំង។ រហូត​មក​ទល់​ឆ្នាំ​២០១៤ អង្គការ​ប៉ូលិស​អន្តរជាតិ​មួយ​នេះ​មាន​សមាជិក​ចំនួន ១៩០ ប្រទេស​ជុំវិញ​ពិភពលោក។ សកម្មភាព​របស់​ប៉ូលិស​អន្តរជាតិ ធ្វើ​ឡើង​ទៅ​តាម​ការ​កំណត់​នៃ​ច្បាប់​ជា​ធរមាន​របស់​បណ្ដា​ប្រទេស​ផ្សេងៗ ក្នុង​ស្មារតី​នៃ​ការប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។
មេធាវី​អន្តរជាតិ​របស់​ក្រុមហ៊ុន រី ប្រ៊ូម (Rees Broome) លោក ម៉ាក ម័រស្ទែន (Mark Moorstein) មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ប៉ូលិស​អន្តរជាតិ​របស់​អាមេរិក គ្មាន​ផ្លូវ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំង​បី​នាក់​ទៅ​ដាក់​ទោស​ក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​សហរដ្ឋអាមេរិក ដោយ​គ្រាន់​តែ​ពួកគេ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​កម្ពុជា ឬ​ព្រះមហាក្សត្រ​ខ្មែរ​នោះ​ឡើយ។
លោក​បន្ត​ថា ប្រសិនបើ​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប​នាំគ្នា​រិះគន់​រដ្ឋាភិបាល​កម្ពុជា ឬ​រិះគន់​មហាក្សត្រ​កម្ពុជា ហើយ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​គុក​នៅ​ស្រុក​ខ្មែរ​ទាំង​អស់​នោះ លោក​គិត​ថា អាមេរិកាំង​នឹង​កើត​កោលាហល ហើយ​ពលរដ្ឋ​នឹង​ផ្ទុះ​កំហឹង​ពាសពេញ​ប្រទេស​មិន​ខាន៖ «អ៊ីនធឺផូល គ្មាន​សមត្ថកិច្ច​ណា​មួយ​ដើម្បី​ចាប់​ខ្លួន​មនុស្ស​ដោយ​គ្រាន់​តែ​បរិយាយ ឬ​បរិហារ​ផ្នែក​នយោបាយ​នោះ​ឡើយ លើកលែងតែ​ការ​គំរាម​កំហែង​ជាក់លាក់​ខាង​ផ្នែក​ភេរវកម្ម ឬ​បទ​ឧក្រិដ្ឋកម្ម​ជាក់ស្ដែង​ប៉ុណ្ណោះ។ ឧទាហរណ៍​ដូច​ការ​ប្រើ​ពាក្យ​ថា "ខ្ញុំ​នឹង​ដាក់​គ្រាប់​បែប​កម្ទេច​ព្រះមហាក្សត្រ។ ខ្ញុំ​នឹង​ប្រព្រឹត្ត​អំពើ​ភេរវកម្ម ឬ​ខ្ញុំ​នឹង​ដាក់​គ្រាប់បែក​កម្ទេច​អ្នក​ណា​ម្នាក់"។ ចំណុច​ទាំង​នេះ​ជា​ការ​គំរាម​ផ្នែក​ភេរវកម្ម ហើយ​ពេល​នោះ​គេ​នឹង​មាន​វិធានការ។ ក៏ប៉ុន្តែ​ប្រសិនបើ​គេ​រិះគន់​ថា ព្រះមហាក្សត្រ​គ្មាន​សមត្ថភាព ឬ​លោក ហ៊ុន សែន គ្មាន​សមត្ថភាព នោះ​វា​គ្រាន់តែ​ជា​ទស្សនៈ​យល់​ឃើញ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ»

​លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ទាំង​បី​នាក់​នេះ ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ដែល​ជា​សម្ព័ន្ធមិត្ត​ស្និទ្ធស្នាល​ជាមួយ​កម្ពុជា ដូចជា​ប្រទេស​ចិន វៀតណាម កូរ៉េ​ខាង​ជើង និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត។
លោក យឿន សំរិទ្ធី នៅ​រដ្ឋ​ចរចា ដែល​មនុស្ស​ភាគ​ច្រើន​ស្គាល់​តាម​ប្រព័ន្ធ​ហ្វេសប៊ុក ឈ្មោះ​ថា សាន់សាញ ផៅវើមូន (Sunshine Powermoon) ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​បី​នាក់ ដែល​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ស្នើ​ឲ្យ អ៊ីនធឺផូល តាម​ចាប់​ខ្លួន​នោះ​អះអាង​ថា លោក​គ្មាន​អ្វី​តក់​ស្លុត និង​គ្មាន​ការ​ព្រឺព្រួច​ចំពោះ​ការ​តាម​ចាប់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ​ឡើយ។
លោក យឿន សំរិទ្ធី៖ «ចំពោះ​ខ្ញុំ​មួយ​អត់​មាន​ការ​ភ័យ​ខ្លាច​ទេ មាន​តែ​ត្រេកអរ​ទៅ​វិញ ពីព្រោះ​ថា ប្រសិនបើ​ខ្ញុំ​បាន​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដូច​ខ្ញុំ​បាន​ត្រូវ​ឆ្នោត​អ៊ីចឹង។ ខ្ញុំ​សូម​បញ្ជាក់​ពី​ចិត្ត​របស់​ខ្ញុំ​ផ្ទាល់​សម្រាប់​បង​ប្អូន​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ថា យើង​រស់​នៅ​ក្នុង​ស្រុក​សេរី យើង​រស់​នៅ​ក្នុង​ស្រុក​មាន​ច្បាប់ យើង​មិន​មែន​រស់​នៅ​ក្នុង​ស្រុក​ដែល​ចេះ​តែ​និយាយ​ច្បាប់ ប៉ុន្តែ​មិន​អភិវឌ្ឍន៍​រឿង​ច្បាប់​សម្រាប់​ខ្លួន​ឯង​ទេ។ ខ្ញុំ​អត់​ភ័យ​ខ្លាច​ទេ ដូច​ខ្ញុំ​បាន​ត្រូវ​ឆ្នោត​អ៊ីចឹង ប្រសិនបើ​គេ​ចាប់​ខ្ញុំ​មែន​នោះ ប៉ុន្តែ​ខ្ញុំ​រស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​ច្បាប់។ អ្នក​ឯង​ចង់​ដាក់​ច្បាប់​ជាមួយ​ខ្ញុំ ដាក់​ច្បាប់​មក​អាមេរិក​មក ខ្ញុំ​នឹង​ទទួល ខ្ញុំ​នឹង​ចេញ​មុខ ខ្ញុំ​អត់​មាន​ការ​ភ័យ​ខ្លាច​ទេ។ នេះ​ខ្ញុំ​និយាយ​ការពិត​អ៊ីចឹង​តែម្ដង»
ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា ឱកាស​សម្រាប់​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋអាមេរិក ដើម្បី​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ទាំង​បី​នាក់​នោះ​គឺ​សូន្យ​តែម្ដង។
​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ថា រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា មិន​អាច​ធ្វើ​ឲ្យ​ការ​រិះគន់​ដល់​ព្រះមហាក្សត្រ​ទៅ​ជា​ទោស​ឧក្រិដ្ឋកម្ម​បាន​ទេ ហើយ​អាមេរិក​ក៏​នឹង​មិន​ធ្វើ​តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​រដ្ឋាភិបាល​ល្បីល្បាញ​ខាង​ការ​រំលោភ​សិទ្ធិមនុស្ស​នោះ​ដែរ។
លោក ប្រ៊ែដ អាដាម៖ «សហរដ្ឋអាមេរិក​គ្មាន​ផ្លូវ​ទេ​ក្នុង​ការ​ចាប់​ខ្លួន​មនុស្ស​នៅ​អាមេរិក​ដើម្បី​បញ្ជូន​ទៅ​កម្ពុជា​វិញ ដោយ​ការ​បញ្ចេញ​មតិ​រិះគន់​នោះ​ឡើយ។ សហរដ្ឋ​អាមេរិក មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​ជឿជាក់ និង​មិន​គោរព​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទេ នោះ​វា​មិនមែន​មាន​ន័យ​ថា​រដ្ឋាភិបាល​អាមេរិក ជា​អ្នក​គាំទ្រ​ពួកគេ​នោះ​ឡើយ»
​លោក​បន្ត​ថា ប្រសិនបើ​ការ​រិះគន់​ព្រះមហាក្សត្រ​ខ្មែរ​មាន​ទោស​នោះ ច្បាប់​កម្ពុជា គួរ​ចាត់​វិធានការ​ទៅ​លើ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កន្លង​មក​បាន​រិះគន់​ដល់​រាជបល្ល័ង្ក​របស់​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ យ៉ាង​ខ្លាំង​នោះ។
កាល​ពី​ឆ្នាំ​២០០៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​គំរាម​រំលាយ​របប​រាជា​និយម​ចោល​តែម្ដង​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​នៃ​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ឲ្យ​ទៅ​ជា​សន្ធិសញ្ញា​ស្រប់​ច្បាប់​រវាង​កម្ពុជា-​វៀតណាម៖ «ខ្ញុំ​និយាយ​ជាមួយ​សម្ដេច​ក្រុមព្រះ​ហើយ​ថា ព្រះអង្គ​ខ្ញុំ​និយាយ​ជាមួយ​ឯកឧត្ដម ស៊ុន ច័ន្ទថុល នែ!  កុល ផេង នែ! អ៊ឹង កន្ថាផាវី នែ! ស៊ី សុវត្ថិ ប៉ាន់ណារ៉ា លើ​យន្តហោះ ហើយ​ខ្ញុំ​ប្រាប់​សម្ដេច​ក្រុមព្រះ​ពេល​ជួប​តាម​ទូរស័ព្ទ​ថា ព្រះអង្គ! បើ​លើក​នេះ​វា​ពិបាក​ស៊ីញ៉េ​ត្រូវ​ពិនិត្យ​ឡើង​វិញ យើង​គួរ​ទុក​រាជា​និយម ឬ​ធ្វើ​សាធារណរដ្ឋ​ឲ្យ​វា​មាន​ប្រធានាធិបតី​តែម្ដង ឬ​ហោច​ណាស់​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​នូវ​មាត្រា​​ណា​មួយ​ដែល​កាលណា​ដាក់​ទៅ​ក្នុង​រង្វង់​ប៉ុន្មាន​ថ្ងៃ​ត្រូវ​ចុះហត្ថលេខា ឬ​ឡាយព្រះហស្តលេខា បើ​មិន​ដូច្នោះ​ទេ គឺ​នឹង​ចូល​ជា​ធរមាន»
ទាក់ទិន​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ចំនួន​បី​នាក់​ក្នុង​សហរដ្ឋអាមេរិក ពី​បទ​គំរាម​សម្លាប់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នេះ​ដែរ កន្លង​មក​ក៏​ធ្លាប់​មាន​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា និង​ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ ឈ្មោះ ផែង វណ្ណៈ បាន​សរសេរ​លើ​ទំព័រ​ហេ្វសប៊ុក​របស់​ខ្លួន​ថា ទុក ៧​គ្រាប់ ឲ្យ​លោក កឹម សុខា ដែល​មួយ​គ្រាប់​ចុង​ក្រោយ​បាញ់​ឲ្យ​ចំក្បាល លោក កឹម សុខា តែម្ដង។
ក្រុម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ពេល​នោះ​បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​កម្ពុជា ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ នៅ​តែ​ខកខាន​នៅ​ឡើយ។ ក្រៅពី​បញ្ហា​នេះ សមត្ថកិច្ច​កម្ពុជា ក៏​នៅតែ​គ្មាន​ចំណាត់ការ​ទៅលើ​ករណី​ឧក្រិដ្ឋកម្ម​ធំៗ​ជា​ច្រើន​រាប់​មិន​អស់​ទៀត ដូចជា​ករណី​សម្លាប់​កងទ័ព​គណបក្ស​រាជា​និយម​ក្នុង​ឆ្នាំ​១៩៩៧ ការ​សម្លាប់​សិល្បការិនី អ្នកស្រី ពិសិដ្ឋ ពិលីការ ការ​បាញ់​ប្រហារ​កញ្ញា ទូច ស៊ុននិច កញ្ញា តាត ម៉ារីណា ព្រះតេជព្រះគុណ សំ ប៊ុនធឿន ឧក្រិដ្ឋកម្ម​ទៅ​លើ​ប្រធាន​សហជីព​លោក ជា វិជ្ជា រស់ សុវណ្ណរ៉េត ការ​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ទៀត៕

No comments: