A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 11 October 2014

Appeal Court denies Richer San's bail application សាលា​ឧទ្ធរណ៍​តម្កល់​ដីកា​សាលា​ដំបូង​ឲ្យ​លោក សាន រីច្ឆឺ បន្ត​ជាប់​ពន្ធនាគារ

សាន រីច្ឆឺ (Richer San) ៦២០
(ពី​ឆ្វេង) សមាជិក​ក្រុមប្រឹក្សា​ក្រុមហ៊ុន​ក្លែងក្លាយ​ឈ្មោះ អាក្រា (Akra) លោក សាន រីច្ឆឺ (Richer San) អ្នក​ចាត់​ការ​ទូទៅ​ធនាគារ អង្គរ​ខាប់ភីថល (Angkor Capital Bank) លោក ហឺវ ឡាខន (Herve Lacorne) និង​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថត​រូប​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៣។ Richer San, Herve, Lacorne , general manager of Angkor Capital, and Phay Siphan, government spokesman.
Photo Courtesy of Cambodian American Chamber of Commerce
សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​៩ តុលា សម្រេច​តម្កល់​ដីកា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឲ្យ លោក សាន រីច្ឆឺ (San Richer) បន្ត​ជាប់​ពន្ធនាគារ រង់ចាំ​បើក​សវនាការ​ករណី​ឆបោក​ទឹក​ប្រាក់​មួយ​លាន​ដុល្លារ។
លោកស្រី អេង លីគង់ ដើម​បណ្ដឹង និង​ជា​ជន​រងគ្រោះ​នៃ​អំពើ​ឆបោក​ទឹក​ប្រាក់ ១​លាន​ដុល្លារ ឲ្យ​ចូល​ភាគ​ហ៊ុន​នឹង​ក្រុមហ៊ុន​ក្លែងក្លាយ​មួយ​ឈ្មោះ អាក្រា (AKRA) បញ្ជាក់​ថា លោកស្រី​ស្វាគមន៍​សាល​ដីកា​សាលា​ឧទ្ធរណ៍។ លោកស្រី​បន្ថែម​ទៀត​ថា នេះ​ជា​ជំហាន​មួយ​ដែល​អាច​អនុញ្ញាត​ឲ្យ​លោកស្រី​ស្វែងរក​យុត្តិធម៌​ក្នុង​ករណី​ឆបោក​នេះ។
លោកស្រី អេង លីគង់៖ «ខ្ញុំ​គិត​ថា សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍ ផ្តល់​យុត្តិធម៌​ដល់​ខ្ញុំ​ពិត​ប្រាកដ​មែន។ ការ​បារម្ភ​របស់​ខ្ញុំ ដោយសារ​គាត់​មាន​សញ្ជាតិ​ពីរ ប្រសិន​បើ​ដោះ​លែង​គាត់​រត់​ទៅ​អាមេរិក នឹង​ពិបាក​ទទួល​បាន​យុត្តិធម៌ ពីព្រោះ​ខ្ញុំ​ចោទ​ប្រកាន់​នោះ​មាន ៤​នាក់ មនុស្ស​បី​នាក់​នៅ​អាមេរិក ស្រាប់​មាន​តែ​ម្នាក់​ទេ ដែល​តុលាការ​ដំបូង​គាត់​ឃាត់​បាន បើ​លែង​ម្នាក់​គាត់​រត់​បាត់​ទៅ អ្វី​ដែល​កន្លង​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ខ្ញុំ»
លោក សាន រីច្ឆឺ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា គឺ​ពីរ​ខែ​ក្រោយ​ពេល​ចៅក្រម​សាលា​ដំបូង​រាជធានី ស្នើ​ឲ្យ​សមត្ថកិច្ច​ឃាត់​ខ្លួន​លោក​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤។

កាល​ពី​ឆ្នាំ​២០១២ លោកស្រី អេង លីគង់ ដែល​ជា​ម្ចាស់​មន្ទីរ​ព្យាបាល​ធ្មេញ ម៉ាស្ទើឃែរ (Master Care Dental) នៅ​រាជធានី​ភ្នំពេញ បាន​ប្ដឹង លោក សាន រីច្ឆឺ និង​លោក ស៊ីវ ស៊ីចាន់ ជា​ខ្មែរ​អាមេរិកាំង និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ព្រម​ទាំង​ជនជាតិ​អាមេរិកាំង​ពីរ​នាក់​ផ្សេង​ទៀត ពី​បទ​ឆបោក​ទឹក​ប្រាក់​មួយ​លាន​ដុល្លារ ដោយ​បាន​បញ្ឆោត​លោកស្រី​ឲ្យ​បង់​ប្រាក់​១​លាន​ដុល្លារ​បង្កើត​ក្រុមហ៊ុន ប៉ុន្តែ​ក្រោយ​ពេល​លោកស្រី​បង់​លុយ​តាម​រយៈ លោក សាន រីច្ឆឺ រួច​ហើយ អ្នក​ទាំង​បួន​បដិសេធ​មិន​សង​ប្រាក់​លោកស្រី​វិញ។
លោកស្រី អេង លីគង់ បញ្ជាក់​បន្ថែម​ទៀត​ថា សាលា​ឧទ្ធរណ៍​ពិត​ជា​បាន​ផ្តល់​យុត្តិធម៌​ឲ្យ​លោកស្រី​មែន ពីព្រោះ​ករណី លោក សាន រីច្ឆឺ ជាប់​ពន្ធនាគារ​នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​គូកន លោក សាន រីច្ឆឺ គឺ​លោក ផៃ ស៊ីផាន ជួយ​រត់​ការ​ជ្រោមជ្រែង ដើម្បី​សម្រួល​ដោះ​លែង លោក សាន រីច្ឆឺ។
លោក ផៃ ស៊ីផាន ធ្លាប់​អះអាង​ថា លោក សាន រីច្ឆឺ ជា​មិត្ត​នឹង​លោក ប៉ុន្តែ​បដិសេធ​ថា លោក​មិន​បាន​លូក​ដៃ​ចូល​កិច្ចការ​តុលាការ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: