A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 4 September 2014

Richer San arrested for fraud and other 2 Cambodian-Americans charged! ជនជាតិ​​ខ្មែរ​អាមេរិកាំង​៣​នាក់​រង​ការ​ចោទ​ពី​បទ​ឆបោក​ប្រាក់​១​លាន​ដុល្លារ

Khmerization: Richer San is a close associate of Deputy PM Sok An and a friend of Phay Siphan, the government spokesman. They can't help him, so who was behind his arrest?

Phay Siphan used to say "if you have the money, you'll have justice". Now is reported to be running around to seek Sok An's intervention for the release of his friend Richer San.
ផៃ ស៊ីផាន វ័ណ្ឌក (មានលុយមានយុត្តិធម៌)
..................
មានព័ត៌មានផ្តល់មកថា ផៃ ស៊ីផាន កំពុងតែរត់បាតជើងសព្រាត សុំឱ្យ សុខ អាន ជួយ ព្រោះខ្លួនជាប់ពាក់ពន្ធ័ក្នុងរឿងឆបោក លុយ១លាន ដុល្លារជាមួយប្រធានសមាគមខ្មែរ អាមរិកកាំងម្នាក់។
...............
បញ្ជាក់៖ គ្រប់ពេល ផៃ ស៊ីផាន ទៅលេងអាមេរិកម្តងៗ គឺសមាគមនេះហើយដែលរៀបចំទទួលយ៉ាងហ៊ឺហារ ។
ស៊ីវ ស៊ីចាន់ អេង លីគង់ ៦២០
លោកស្រី អេង លីគង់ និង​លោក ស៊ីវ ស៊ីចាន់ ចុះ​អនុស្សរណៈ​ជាមួយ​គ្នា​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ក្រុមហ៊ុន​ទិញ​អង្ករ​ពី​កម្ពុជា។
Provided Photo
ជនជាតិ​ខ្មែរ​អាមេរិកាំ​ង​ម្នាក់​ក្នុង​ចំណោម​បី​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ឆបោក​ប្រាក់​មួយ​លាន​ដុល្លារ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ទី​៣ ខែ​កញ្ញា។
ឯ​ជន​ពីរ​នាក់​ទៀត​ដែល​តុលាការ​រក​ឃាត់​ខ្លួន​ដែរ​នោះ ទី​មួយ​គឺ​ឈ្មោះ ស៊ីវ ស៊ីចាន់ ជា​ខ្មែរ​អាមេរិកាំង​មួយ​រូប​ដែល​ធ្លាប់​បាន​ទទួល​តំណែង​ដ៏​មាន​កិត្តិយស​មួយ​នៃ​រដ្ឋបាល​អាមេរិកកាំង បន្ទាប់ពី​លោក​ធ្លាប់​ជួយ​ឃោសនា​រក​សំឡេង​ឆ្នោត​អោយ​ប្រធានាធិបតី​អាមេរិក និង​ម្នាក់​ទៀត​ជា​ជនជាតិ​អាមេរិកាំង។ ករណី​បោកប្រាស់​ប្រាក់​នេះ ត្រូវ​ដើម​បណ្ដឹង​អះអាង​ថា ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឯកឧត្តម ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ផង​ដែរ។
In 2008, Peter Long (first from left) and Richer San (third from left) traveled to Cambodia to invite Sok An (fourth from left) to participate in the Long Beach New Year parade (Photo: Sok An's office) 
សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំ​បុរស​ម្នាក់ ឈ្មោះ សាន រីច្ឆឺ (San Richer) ដែល​ជា​ខ្មែរ​អាមេរិកាំង និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុមហ៊ុន​ក្លែងក្លាយ​ឈ្មោះ (Akra) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។ ជន​នេះ​រួម​ជាមួយ​នឹង​គូកន​ពីរ​នាក់​ទៀត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ឆ្នាំ​២០១២។  ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា តុលាការ​បាន​បញ្ហា​ឲ្យ​សមត្ថកិច្ច​ឃុំ​ខ្លួន​លោក សាន រីច្ឆឺ ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ហើយ​ដើម្បី​រង់ចាំ​បើក​សវនាការ។
កាល​ពី​ខែ​កក្កដា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក សាន រីច្ឆឺ និង​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ជា​ខ្មែរ​អាមេរិកាំង លោក ស៊ីវ ស៊ីចាន់ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ឈ្មោះ ឆ្អឹង​មាស (Golden Bones) និង​ជនជាតិ​អាមេរិកាំង​ម្នាក់​ទៀត​ឈ្មោះ ថូម៉ាស វីលៀម (Thomas Willems) ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គម្រោង​ឆបោក​ទឹក​ប្រាក់​ចំនួន ១​លាន​ដុល្លារ ពី​ម្ចាស់​គ្លីនិក​ព្យាបាល​ធ្មេញ​ឈ្មោះ ម៉ាស្ទ័រ ឃែរ ដេនថល (Master Care Dental) គឺ​លោកស្រី អេង លីគង់។
លោកស្រី អេង លីគង់ កាល​ពី​ថ្ងៃ​ទី​២ កញ្ញា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោកស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ចោទ​ប្រកាន់​អ្នក​ទាំង​បី​ពី​បទ​ឆបោក ដោយសារ​ជនសង្ស័យ​ទាំង​បី​នាក់ បាន​បង្កើត​គម្រោង​ឆបោក ដោយ​អះអាង​ថា ពួកគេ​បាន​បង្កើត​ក្រុមហ៊ុន​កសិកម្ម​ទិញ​អង្ករ​ពី​កម្ពុជា​ ឈ្មោះ​ថា អាក្រា (Akra)។ លោកស្រី​ថា លោកស្រី​បាន​ផ្តល់​ប្រាក់​ចំនួន ១​លាន​ដុល្លារ​ដើម្បី​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុមហ៊ុន ពីព្រោះ​ក្រុមហ៊ុន​នេះ​ត្រូវ​ការ​ថវិកា​ប្រមាន ៤​លាន​ដុល្លារ​សម្រាប់​ដំណើរ​ការ​នៅ​ឆ្នាំ​២០១២៖ «សំឡេង»។
​លោកស្រី​បន្ត​ថា ក្រោយ​ពេល​ក្រុមហ៊ុន​នេះ​មិន​មាន​ដំណើរ​ការដូច​តាម​ការ​សន្យា​របស់​ជន​ជាប់​ចោទ​ទាំង​បី​នាក់ លោកស្រី​បាន​ទាមទារ​ប្រាក់​ភាគហ៊ុន​លោកស្រី​មក​វិញ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប។  ចំណែក​លោក ស៊ីវ ស៊ីចាន់ និង​លោក សាន រីច្ឆឺ ដែល​ជា​អ្នក​បញ្ចុះបញ្ចូល​ឲ្យ​លោកស្រី​ចូល​ភាគហ៊ុន​នោះ​អះអាង​ថា ពួកគេ​បាន​លាលែង​ពី​ក្រុមហ៊ុន​នេះ​ហើយ។ លោកស្រី អេង លីគង់ បន្ថែម​ទៀត​ថា លោកស្រី​បាន​ជួល​ក្រុមហ៊ុន​ចំនួន​ពីរ​ដើម្បី​សិក្សា​ពី​ប្រវត្តិ​ក្រុមហ៊ុន អាក្រា ប៉ុន្តែ​ឈ្មោះ​ក្រុមហ៊ុន​នេះ​មិន​បាន​ចុះបញ្ជី​នៅ​សហរដ្ឋអាមេរិក​ឡើយ គឺ​ជា​ក្រុមហ៊ុន​មាន​តែ​ឈ្មោះ​តែប៉ុណ្ណោះ។

​កាល​ពី​ថ្ងៃ​ទី​២១ សីហា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អឿង សៀង បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់​និង​នាំ​ខ្លួន​លោក សាន រីច្ឆឺ ជា​ជនសង្ស័យ​ម្នាក់​គត់​ដែល​មិន​ទាន់​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ក្រោយ​ចៅក្រម​បាន​ធ្វើការ​ចោទ​ប្រកាន់​មក។ សមត្ថកិច្ច​កម្ពុជា មិន​ទាន់​ចាប់​ខ្លួន​លោក ស៊ីវ ស៊ីចាន់ និង​លោក ថូម៉ាស វីលៀម ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​សហរដ្ឋអាមេរិក។
មុន​ពេល​ចាប់​ខ្លួន លោក សាន រីច្ឆឺ បាន​ឆ្លើយ​តប​សំណួរ​វិទ្យុ​អាស៊ីសេរី​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា លោក​សោកស្ដាយ​ដែល​លោកស្រី អេង លីគង់ សម្រេច​ប្តឹង​រូប​លោក។ លោក​ចោទ​ថា  លោកស្រី អេង លីគង់ បាន​លាក់​បាំង​ព័ត៌មាន​ជ្រុង​ម្ខាង​ទៀត​នៃ​បញ្ហា​ក្នុង​ក្រុមហ៊ុន អាក្រា។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​បដិសេធ​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ដោយ​ខ្លួន​លោក​ផ្ទាល់​ឡើយ ដោយ​លោក​ទុក​ឲ្យ​មេធាវី​លោក​ឆ្លើយ​ជំនួស។
លោក​មេធាវី អ៊ឹង កាយា នៃ​ក្រុមហ៊ុន​មេធាវី​កម្ពុជា បដិសេធ​មិន​ឆ្លើយ​សំណួរ​វិទ្យុ​អាស៊ីសេរី​ឡើយ ដោយ​លោក​អះអាង​ថា លោក​ជាប់រវល់។ ចំណែក​លោក ស៊ីវ  ​ស៊ីចាន់ មិន​បាន​ឆ្លើយ​តប​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី តាម​រយៈ​ទូរស័ព្ទ និង​សារ​អេឡិចត្រូនិក​ឡើយ។
​លោកស្រី អេង លីគង់ បញ្ជាក់​បន្ថែម​ទៀត​ថា ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​នេះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ក៏​បាន​ពាក់ព័ន្ធ​ក្នុង​ការ​ការពារ​ជនសង្ស័យ​ទាំង​បី​នាក់​នេះ​ដែរ។ លោកស្រី​បន្ត​ថា រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ជួយ​ជ្រោមជ្រែង​ការពារ​អ្នក​ទាំង​បី​នាក់​នោះ។
​លោក ផៃ ស៊ីផាន អះអាង​ថា លោក​ស្គាល់​ជនសង្ស័យ​ជា​ខ្មែរ​អាមេរិកាំង ប៉ុន្តែ​លោក​មិន​បាន​លូកដៃ​ចូល​កិច្ច​ការងារ​ផ្ទៃក្នុង​របស់​តុលាការ​ឡើយ។ លោក​ថា តុលាការ​មិន​ទាន់​រក​ឃើញ​ថា អ្នក​ទាំង​បី​នាក់​នោះ​មាន​កំហុស​នៅ​ឡើយ​ទេ៖ «សំឡេង»។
​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោកស្រី អេង លីគង់ បន្ត​អះអាង​ថា ការ​លូកដៃ​ចូល​កិច្ចការ​របស់​តុលាការ​របស់​លោក ផៃ ស៊ីផាន បណ្តាល​ឲ្យ​រឿង​ក្តី​លោកស្រី​អូស​បន្លាយ​រយៈពេល​វែង។ លោកស្រី​បញ្ជាក់​ថា លោកស្រី​មាន​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​ថា លោក ផៃ ស៊ីផាន ពិត​ជា​បាន​ជ្រោមជ្រែង​ករណី​នេះ៖ «សំឡេង»។
​លោក ផៃ ស៊ីផាន ជា​ខ្មែរ​អាមេរិកាំង ដែល​ធ្លាប់​រស់​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) ដែល​មាន​សហគមន៍​ខ្មែរ​អាមេរិកាំង​ច្រើន។ ចំណែក​លោក សាន រីច្ឆឺ ជា​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​ខ្មែរ​អាមេរិក ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា។
​លោកស្រី​ថា ដំបូង​លោកស្រី​យល់​ព្រម​ចូល​រួម​ភាគហ៊ុន​នឹង​ក្រុមហ៊ុន អាក្រា ដោយសារ​តែ​លោកស្រី​ជឿ​លើ​កេរ្តិ៍​ឈ្មោះ​លោក ស៊ីវ ស៊ីចាន់ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ការទូត​សហរដ្ឋអាមេរិក ជាពិសេស​លោកស្រី​បាន​អាន​សៀវភៅ​ដែល​និពន្ធ​ដោយ​លោក ស៊ីវ ស៊ីចាន់។
លោក ស៊ីវ ស៊ីចាន់ ជា​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក នៅ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ចាប់​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៦។ លោក​ក៏​បាន​និពន្ធ​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា ឆ្អឹងមាស (Golden Bones) ដែល​សរសេរ​ផ្អែក​លើ​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​ដែល​បាន​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម។
​លោកស្រី អេង លីគង់ បន្ត​ថា ករណី​ឆបោក​នេះ បណ្តាល​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ខ្មែរ​នៅ​ស្រុក​មួយ​ចំនួន​បាត់បង់​ជំនឿ​លើ​ខ្មែរ​អាមេរិកាំង ដែល​មាន​បំណង​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា៖ «សំឡេង»។
​បច្ចុប្បន្ន​លោកស្រី អេង លីគង់ បាន​ពឹងពាក់​មេធាវី​អាមេរិក នៅ​សហរដ្ឋអាមេរិក ដើម្បី​ដាក់​ពាក្យ​បណ្តឹង​នៅ​សហរដ្ឋអាមេរិក ទាមទារ​ភាគ​ហ៊ុន​របស់​លោកស្រី​មក​វិញ និង​ប្រាក់​ជំងឺ​ចិត្ត ២​សែន​ដុល្លារ ព្រមទាំង​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់៕

14 comments:

Anonymous said...

How many Cambodian Americans have been rip off by the Cambodian crooks?
The victims cannot do anything about it and you don’t hear anything about it either, because most of the crooks are the government officials.
So be careful if you want to invest in Cambodia.

Anonymous said...

I don't think Ambassador Siv Sichan and the two American congressmen are fraudsters. The charges were probably concocted because of a business dispute. If we are talking about fraudsters in Cambodia, all of them are government officials.

Anonymous said...

Who is Eng Lee Kung?

Siv Sichan has been used in order to do the business and gain good name to build business between Cambodia and the U.S., but failed miserably.

Richer San, Phay Siphan, and others are the opportunists - they thought money was everything. They are so stupid and screw up and destroyed Cambodia reputation, causing Cambodia to go backward. Those f**kers don't know what they are doing for the country of Cambodia under the CPP regime led by the Hanoi or Yuon/Vietnamese communist puppet Hun Sen.

Anonymous said...

Cont'd from 5 September 2014 1:20 am

Any Khmer or KI readers can find out more about Eng Lee Kung? I know from reading the article that she is a dental business owner, is that right?

Anonymous said...

Correction for 5 September 2014 1:22 am and 5 September 2014 1:20 am

Eng Lykuong is correct, but not Eng Lee Kung

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

-Drgunzet-,

You are the read fraudster, -Drgunzet-. You are just blah blah blah with smelly mouthpieces. How stupid and ridiculous you are, Vietnamese troublemaker. You are so opinionated Vietnamese poster with your hypocrisy.

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

Who is more corrupted, Lon Nol government or Mr. Hun Sen government?

Mr. Hun Sen has done a good job curbing the corrupted officials. If he pushed them too hard, they would gang up against him. Lon Nol did not curb any corruption.

Just look at Hun Manet, have you ever seen him with any fancy, luxury car? He is just a hard working officer.

-Drgunzet-

Anonymous said...

Mike and Drgunzet barely scrape their living by making shitty comments for their bosses on Khmerization.
If Mike and Drgunzet were really smart they would have used their self proclaim high IQ to make money and be their own boss instead of being slaves to other people.
Whether Mike and Drgunzet is the same person or not does not matter. But what set them apart from the readers here is they don’t come here on their own free will, they are bound by their employer to create havoc in order to get paid, but WE ARE HERE ON OUR OWN FREE WILL.

Anonymous said...

To Vietnamese asshole -Drgunzet-:

Really, you sound like you like to live in corrupted regime like CPP (created by Yuon/Vietnamese masters in Hanoi as Hun Sen's advisers and bosses) and Communist Vietnam that are the most corrupted Yuon/Vietnamese systems.

Anonymous said...
This comment has been removed by a blog administrator.
Khmerization said...

Dear Readers,

I have deleted a number of comments, including those written by Drgunzet, because they are offensive, contained profanities and contained racial vilification against Khmers.

I wish to remind all readers to be civilized in their debate and respect each other by avoiding offensive language and racist attacks.

I wish to remind Drgunzet in particular that your unceasing racist attacks against Khmers cannot be tolerated. I ask all readers and Drgunzet to stop racist attacks against Khmers or any other races. I will continue to delete those comments deemed to be offensive.

Anonymous said...

Since when is calling the shit-names youn is racist ???

Please explain .


Sincerely,
STUPID youn...


PS: calling youns STUPID is NOT offensive either .