A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 3 September 2014

Hun Sen’s son tells journos to focus on more weighty issues [Hun Manet has a point and he is much more diplomatic than his father when he speaks] លោក​ហ៊ុន ម៉ាណែត​ប្រតិកម្ម​ជាមួយ​អ្នក​សារព័ត៌មាន

Lieutenant General Hun Manet, pictured wearing three stars, attends the opening ceremony of joint Cambodian-US military exercises in Kampong Speu province
Lieutenant General Hun Manet, pictured wearing three stars, attends the opening ceremony of joint Cambodian-US military exercises in Kampong Speu province earlier this year. Heng Chivoan
Hun Manet, the eldest son of Prime Minister Hun Sen, has admonished the media to stop paying attention to his military rank and to report more about his achievements instead.
In a Facebook post on Monday, Manet, who serves as a lieutenant-general in the Royal Cambodian Armed Forces, asked local reporters to quit monitoring inconsistencies between the insignia he is wearing and his actual rank.
Manet was appointed a three-star general last year but only wears two stars on his shoulder, at least according to reports.
“What makes me respond now is that in recent days, Deum Tnaut [a news website] wrote a letter to my bosses and demanded that they [take action about the insignia], which I think is beyond the boundary of a reporter’s duty in this case,” he posted.
“I would like to thank them for paying so much attention to my honour and for being worried that the rank is not enough for me, but I am not worried or pay any attention. So you do not need to monitor this matter any more.”
If the media are interested in him, the modest Manet continued, they should focus not on how many stars he is wearing but on what he has done in his role as head of the counter-terrorism unit, a deputy infantry commander and a deputy mixed chief of staff in the army.
Manet also serves as a deputy commander in his father’s personal bodyguard unit.
“If your research finds weakness in my role and duty, please let me know and if you can give me feedback to improve, I will thank you even more. I would like to ask you not to bother my boss about my rank,” he wrote.

The opposition party has previously raised questions about Manet’s speedy rise through the military ranks. Many believe he is being groomed as his father’s successor, though he is yet to enter politics like brother Hun Many.
Chan Soveth of rights group Adhoc said yesterday that while the media had the right to examine Manet’s military rank, family connections and repeated promotions, “he has done much work to help society, so we must look at those points too”.

លោក ហ៊ុន ម៉ាណែត​ ចូល​រួម​សម្ពោធពេទ្យ​រុស្ស៊ីកាល​ពី​ឆ្នាំមុន​​​។ រូបថត ហេង ជីវ័ន
លោក ហ៊ុន ម៉ាណែត​ ចូល​រួម​សម្ពោធពេទ្យ​រុស្ស៊ីកាល​ពី​ឆ្នាំមុន​​​។ ហេង ជីវ័ន
ភ្នំពេញៈ លោក​ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ផ្តោត​តែ​លើ​ការ​ពាក់​ស័ក្តិ​នៅ​លើ​ស្មា​របស់​លោក ដោយ​ស្នើឲ្យ​ចាប់​អារម្មណ៍​ទៅ​លើ ថាតើ​លោក បាន​ធ្វើអ្វី​ខ្លះ​ដើម្បី​បំពេញ​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន ​ជា​មេ​បញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម មេបញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក និង​ជា​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ការ​បម្រើ​ជាតិ។
សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពីថ្ងៃ​ទី​១ ខែ​កញ្ញា លោក​ ហ៊ុន ម៉ាណែត​បាន​សរសេរ​ថា លោក​​សូម​យក​​ពេល​បន្តិច​​ដើម្បី​បញ្ចេញ​មតិ​ខ្លី​ឆ្លើយ​តប​ទៅ​នឹង​ប្រធាន​បទ​មួយ​ដែល​បាន​ផ្សព្វ​ផ្សាយ​ជា​ច្រើន​ដង​នៅ​តាម​បណ្តា​សារ​ព័ត៌មាន​មួយ​ចំនួន​ក្នុង​ពេល​កន្លង​មក​ទាក់​ទង​នឹង​ឋានន្តរស័ក្តិ​របស់​លោក។
លោកថា៖«អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​បញ្ចេញ​មតិ​ឆ្លើយ​តប​នៅ​ពេល​នេះ​គឺ​ ប៉ុន្មាន​​ថ្ងៃ​មុន​នេះ​សារ​ព័ត៌មាន​ដើម​ត្នោត​បាន​សរសេរ​លិខិត​ទៅ​ថ្នាក់​ដឹក​នាំ​របស់​​ខ្ញុំ​និង​ទាម​ទា​រឲ្យ​គាត់​បក​ស្រាយ​ពី​រឿង​ខ្ញុំ​ ដែល​ខ្ញុំ​គិត​ថា​នេះ​ជា​ការ​ធ្វើ​ជ្រុល​ហួស​ព្រំដែន​របស់​អ្នក​សារព័ត៌​មាន​​ក្នុង​ករណី​នេះ​។ ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​រឿង​ស័ក្តិ​របស់​ខ្ញុំ​ ហើយ​មាន​កង្វល់​ខ្លាច​ខ្ញុំ​ពាក់​ស័ក្តិ​មិន​គ្រប់។ ​តែ​នេះ​មិន​មែន​ជា​កង្វល់​ឬ​ការ​ផ្តោត​អារម្មណ៍​របស់​ខ្ញុំ​ទេ​ ហេតុ​ដូច្នេះ​លោក​មិន​ចាំ​បាច់​តាម​ដាន​ច្រើន​លើ​រឿង​នេះ​ទៀត​ទេ»។
លោក​បាន​ថ្លែង​​ទៀត​ថា ​បើចាប់​អារម្មណ៍​ខ្លាំង​លើ​រឿង​ការងារ​របស់​លោក គួរ​បង្វែរ​អារម្មណ៍ ថា​ តើ​ថ្ងៃ​នេះ​ ហ៊ុន​ ម៉ាណែត​ មាន​ពាក់​​ផ្កាយ​ប៉ុន្មាន​នៅ​លើ​ស្មា​ ទៅ​សួរ​ថា​ តើ ​ហ៊ុន​ ម៉ាណែត បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បំពេញ​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ ជា​មេ​បញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវ​កម្ម​ ជា​មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ដែល​នេះ​ជា​ការ​​ងារ​ដែលលោក​ផ្តោត​អារម្មណ៍​នា​ពេល​បច្ចុប្បន្ន​ខ្លាំង។
លោកបន្តថា៖ «បើការ​ស្រាវ​ជ្រាវ​របស់​លោក​រក​ឃើញ​នូវ​ចំណុច​ខ្វះ​ខាត​របស់​ខ្ញុំ​ក្នុង​ការ​បំពេញ​តួនាទី​និង​ភារកិច្ច​របស់​ខ្ញុំ សូម​មេត្តា​ប្រាប់​ខ្ញុំ​ផង​ ហើយ​បើ​លោក​អាច​ផ្តល់​ជា​មតិ​យោបល់​ទាក់ទង​ការ​កែ​លម្អ​ចំណុច​ខ្សោយ​ទាំង​នោះ​ខ្ញុំ​កាន់​តែ​អរគុណ​លោក​ច្រើន។ ខ្ញុំ​ក៏​សូម​សំណូមពរ​ផង​ដែរ​សូម​លោក​កុំ​ទៅ​រំខាន​ថ្នាក់​ដឹក​នាំ​របស់​ខ្ញុំ​ទៀត​ទាក់​ទង​រឿង​ស័ក្តិ​របស់​ខ្ញុំ»។
លោក​បន្ថែម​​ថា សូម​ស្រាវ​ជ្រាវ​មើល​ថា​តើ​ហ៊ុន ម៉ាណែត បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចូល​រួម​ក្នុង​ការ​កសាង​សមត្ថ​ភាព​កម្លាំង​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ចាប់​ផ្តើម​តាំង​ពី​ចំណុច​សូន្យ ៦ឆ្នាំ​មុន​​ដែល​ពេល​នោះ​កម្ពុជា​មិន​ទាន់​មាន​កម្លាំង​​ជំនាញ​ប្រឆាំង​ភេរ​វកម្ម​ ឲ្យ​ក្លាយ​ជា​កម្លាំង​មួយ​ដែល​បណ្តា​ថ្នាក់​ដឹក​នាំកង​ទ័ពបរ​ទេស​បាន​វាយ​តម្លៃថា​ជា​កម្លាំង​​លំដាប់​ទីមួយ​នៅក្នុង​តំបន់​ដោយ​ផ្អែក​លើ​សមត្ថភាព​ជំនាញ​ប្រឆាំង​ភេរវកម្ម និង​ជា​កម្លាំង​មួយ​ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ដោះ​ស្រាយ​យថា​ហេតុ​ផ្សេងៗ​ដើម្បី​ធានា​សន្តិសុខ​ជូន​ប្រជា​ពលរដ្ធ​ ក៏ដូច​ជា​ថ្នាក់​ដឹក​នាំ​ជាតិ​និង​អន្តរ​ជាតិ​សំខាន់​ៗ​នា​ពេល​កន្លង​មក​។
លោក​ថ្លែងថា៖«សូម​ស្រាវ​ជ្រាវ​មើល​ផង​ដែរ​ថា​តើ​ខ្ញុំ​បាន​បំពេញ​តួនាទី​របស់​ខ្ញុំជា​នាយរង​សេនា​ធិការ​ចម្រុះ​និង​មេបញ្ជា​ការ​រង​កងទ័ព​ជើង​គោក​ចូល​រួម​ចំណែក​អ្វីខ្លះ​ជា​មួយ​ថ្នាក់​ដឹក​នាំ​កង​ទ័ព​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ ក៏ដូច​ជា​ការ​រៀប​ចំ​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ​សម្រាប់​អនាគត​ ជា​ពិសេស​ទាក់​ទង​នឹង​ការ​កសាង​ការ​ការ​ពារ​ជាតិ​ ការ​ពង្រឹង​នាយ​ទាហាន​វ័យ​ក្មេង​សម្រាប់​ការ​បន្ត​វេន​ការពារ​ជាតិ​នា​ពេល​អនា​គត​»។
លោក​ ចាន់ សុវេត មន្ត្រីស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគមអាដ​ហុក​ ថ្លែង​ថា អ្នក​សារព័ត៌មាន​គួរ​តែ​ថ្លឹង​ថ្លែង​រឿង​ខ្លះ​ដែល​ទាក់​ទង​ទៅនឹង​បញ្ហា​បុគ្គល ប៉ុន្តែ​គាត់ក៏​គួរ​តាម​ដាន​ផងដែរ​ថា​តើ​ការ​ដំឡើង​ឋានៈ​នោះ ត្រឹម​ត្រូវ​តាម​ឋានុក្រម​ឬ​អត់? នេះក៏​គួរ​ជា​រឿង​ដែល​គួរ​យក​មក​ចុះ​ផ្សាយ​ផង​ដែរ។
លោក​ថា៖«​យើងក៏​គួរតែ​សម្លឹង​មើល​អំពី​ចំណុច​វិជ្ជមាន​ផង​ដែរ បើ​ទោះ​គាត់​ជា​កូន​លោក​នាយក​រដ្ឋមន្ត្រី​ ប៉ុន្តែ​គាត់​បាន​ធ្វើ​ការងារ​ច្រើន​ដើម្បី​ជួយ​សង្គម​ជាតិ​ ដូច្នេះ​យើង​ក៏​ត្រូវ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ចំណុច​នេះ​ផងដែរ»។
សូមរំឭក​ផងដែរ​ថា​ កាល​ពី​ឆ្នាំ​១៩៩៩ ក្នុង​ឱកាស​ប្រគល់​សញ្ញាបត្រ​របស់​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅទីក្រុង​ញូវយ៉ក ដើម្បី​ចូល​រួម​ពិធី​នេះ​ផង​ដែរ។ លោក ហ៊ុន សែន ប្រាប់​អ្នក​កាសែត កាល​ពី​ពេល​នោះ​ថា ការ​បញ្ចប់​ការ​សិក្សា​របស់​កូន​ប្រុស​លោក ជា​ភ័ព្វសំណាង និង​ជា​មោទនភាព​សម្រាប់​កម្ពុជា​ទាំង​មូល។ លោកជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ចំនួន ៧​នាក់ បាន​បញ្ចប់​ការ​សិក្សា​នៅ West Point Academy ប៉ុន្តែ​លោក​មាន​ភ័ព្វសំណាង​ជាង​បណ្ដា​សិស្ស​ដទៃ​ទៀត ដោយ​សារ​លោក​ត្រូវ​បាន​​ឧបត្ថម្ភ​ការ​សិក្សា​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អា​មេរិក​៕

1 comment:

Anonymous said...

His face look depression as like as his father, this devil blood is relation to grand great children,and also concern of robbery and who come the jungle use to be a serial killer we don't know how many count so his son 's soul come to be born with him it was a devil's soul too.