A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 September 2014

Five NGOs petition the parliament to limit PM's term សង្គម​ស៊ីវិល​ចំនួន​៥​ដាក់​ញត្តិ​ទាមទារ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ទៅ​រដ្ឋសភា

រដ្ឋ​សភា ៦២០
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា។ រូបថត​ថ្ងៃ​ទី​១ កញ្ញា ២០១៤
RFA/Rann Samnang
RFA - អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ចំនួន​៥ ដាក់​ញត្តិ​ស្ដីពី​ការ​ទាមទារ​ឱ្យ​មាន​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ជូន​ថ្នាក់​ដឹក​នាំ​កំពូល​រដ្ឋ​សភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​៥ ដែល​ចេញ​នៅ​រៀល​ថ្ងៃ​ទី​៥ កញ្ញា សរសេរ​ថា ញត្តិ​ស្ដីពី​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ដែល​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​រដ្ឋសភា និង​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​នេះ ជា​ដំណាក់​កាល​ទី​១ ហើយ​មាន​អ្នក​គាំទ្រ​ចំនួន ១.១៩០​នាក់។ អ្នក​គាំទ្រ​ញត្តិ​នេះ គឺ​ទទួល​បាន​មក​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ សិស្ស​និស្សិត ព្រះសង្ឃ អ្នក​ជំនាញ​ឯករាជ្យ ព្រម​ទាំង​តំណាង​អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​កម្ពុជា។
មន្ត្រី​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា អង្គការ​ខុមហ្វ្រែល (Comfrel) គឺ​លោក សៀន ប៊ុនរិទ្ធ មាន​ប្រសាសន៍​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹង​បន្ត​ប្រមូល​ការ​គាំទ្រ​ញត្តិ​នេះ​បន្ថែម​ទៀត ដើម្បី​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​រដ្ឋសភា រាជ​រដ្ឋាភិបាល ហើយ​អាច​ថ្វាយ​ព្រះមហាក្សត្រ​ផង៖ «មក​ដល់​ពេល​នេះ យើង​ដាក់​តែ​ត្រឹម​ថ្នាក់​ដឹក​នាំ​រដ្ឋសភា ហើយ​ដូច​ដែល​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​លើក​ឡើង​អ៊ីចឹង គឺ​បាន​ន័យ​ថា យើង​បាន​ដាក់​ទៅ​សម្ដេច​ប្រធាន ព្រម​ទាំង​អនុប្រធាន​ទាំង​ពីរ ហើយ​លិខិត​ដែល​ទៅ​សម្ដេច​ប្រធាន​ហ្នឹង គឺ​យើង​បាន​ចម្លង​ជូន​ទៅ​សមាជិក​រដ្ឋសភា​ផ្សេងៗ​ទៀត រួម​ទាំង​ញត្តិ​របស់​យើង​ផង ហើយ​ជា​បន្តបន្ទាប់​ទៀត យើង​នឹង​ប្រមូល​ការ​គាំទ្រ​ញត្តិ​ហ្នឹង​បន្ថែម​ទៀត ហើយ​យើង​គ្រោង​នឹង​ដាក់​ទៅ អាច​នឹង​ដាក់​ទៅ​ព្រះមហាក្សត្រ​ផង​ដែរ»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា ប្រតិភូ​តំណាង​អង្គការ​សង្គម​ស៊ីវិល ដឹក​នាំ​ដោយ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ខុមហ្វ្រែល គឺ​លោក គល់ បញ្ញា បាន​ជួប​អតីត​នាយក​រដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា មួយ​រូប គឺ​លោក ប៉ែន សុវណ្ណ ដើម្បី​រក​ការ​គាំទ្រ​ចលនា​ឱ្យ​មាន​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី។ លោក គល់ បញ្ញា ថ្លែង​ថា ក្នុង​យុទ្ធនាការ​ស្វែងរក​ការ​គាំទ្រ​នេះ​ដែរ ក្រុម​លោក​នឹង​ជួប​ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រី​ពីរ​រូប​ទៀត គឺ​លោក អ៊ឹង ហួត និង​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ៕

2 comments:

Anonymous said...

-Drgunzet- used to be a secret Yuon/Vietnamese agent/gook hiding in Khmer Rouges uniform and used to work with Hun Sen to kill many innocent and educated people during the Killing Fields. -Drgunzet- is a very ugly man looking like Chheang Vun with his shacky or shaking ass and walking like a duck by swinging body like an old Vietnamese/Yuon lady.

Anonymous said...

Ahahahahahah @ 12:10 pm