A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 September 2014

Entertainers awarded military ranks [I'm embarrassed with this childish promotions] ឋានន្តរស័ក្តិ​លើ​ស្មា​សិល្បករ​ខ្មែរ

លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង បំពាក់​មេដាយ និង​ឋានន្តរ​ស័ក្តិ​ជូន​សិល្បករ និង​ក្រុម​សិល្បករ​ជំនាន់​មុន និង​ក្រោយ។
លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង បំពាក់​មេដាយ និង​ឋានន្តរ​ស័ក្តិ​ជូន​សិល្បករ និង​ក្រុម​សិល្បករ​ជំនាន់​មុន និង​ក្រោយ។ រូបថត សហការី
ជា​ញឹក​ញយ​គេ​តែង​ឃើញ​វត្តមាន​សិល្ប​ករ​សិល្ប​ការិនី​ខ្មែរ​ក្នុង​ឈុត​កង​ទ័ព និង​មាន​ឋានន្តរ​ស័ក្តិ​ពាក់​ស័ក្តិ​ជ្រែក​ស្មា ដែល​ចំណុច​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល និង​កើត​ឡើង​ជា​សំណួរ​មក​ថា តើ​តារា​ខ្មែរ​បាន​ធ្វើ​អ្វី​ខ្លះ ធ្លាប់​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ម៉េច​ខ្លះ​នៅ​ក្នុង​សមរភូមិ ទើប​ពួក​គេ​មាន​តំណែង និង​ស័ក្តិ​ពាក់​ជ្រែក​ស្មា​បែប​នេះ ខណៈ​ដែល​មន្ត្រី​កង​ទ័ព​នៅ​តាម​បណ្តា​ព្រំ​ដែន​ខ្លះ​តស៊ូ​ស្ទើរ​ពេញ​មួយ​ជីវិត​ទៅ​ហើយ​ពាក់​ត្រឹម​ស័ក្តិ ៣ នោះ?
នៅ​ក្នុង​ខួប ៥​ឆ្នាំ ម្តង​របស់​មន្ត្រី​កង​អង្គរក្ស​នៅ​បន្ទាយ ទួល​ក្រសាំង ខេត្ត​កណ្តាល រយៈ​ពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ ទី​២ ដល់ ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៤ គេ​សង្កេត​ឃើញ​ថា ក្រៅ​ពី​មន្ត្រី​កង​អង្គរក្ស​ផ្សេងៗ គេ​ក៏​ភ្ញាក់​ផ្អើល​ផង​ដែរ​នៅ​ពេល​ឃើញ​វត្តមាន​សិល្ប​ករ សិល្ប​ការិនី​កម្ពុជា​រាប់​រយ​នាក់​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ឯក​សណ្ឋាន​កង​ទ័ព ជាមួយ​នឹង​ការ​សម្ញែង​ឋានន្តរ​ស័ក្តិ​ពេញ​ស្មា​ទាំង​សង​ខាង។
លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង បំពាក់​មេដាយ និង​ឋានន្តរ​ស័ក្តិ​ជូន​សិល្បករ និង​ក្រុម​សិល្បករ​ជំនាន់​មុន និង​ក្រោយ។
លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង បំពាក់​មេដាយ និង​ឋានន្តរ​ស័ក្តិ​ជូន​សិល្បករ និង​ក្រុម​សិល្បករ​ជំនាន់​មុន និង​ក្រោយ។
នៅ​ក្នុង​ពិធី​ជួប​ជុំ​នោះ មាន​សិល្ប​ករ​ខ្លះ​បាន​ថត​រូប​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ហើយ​ត្រូវ​បាន​គេ​បង្ហោះ​ចែក​រំលែក​បន្ត ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ​យ៉ាង​ច្រើន។ មហាជន​ខ្លះ​បាន​លើក​ឡើង​នូវ​ចម្ងល់​ថា តើ​តារាៗ​ខ្មែរ​ទាំង​អស់​ដែល​មាន​ឋានន្តរ​ស័ក្តិ​ពាក់​ពេញ​ស្មា​ទាំង​នោះ​បាន​ចូល​រួម​បម្រើ​កង​ទ័ព បញ្ចេញ​ញើស​ឈាម​ស្រស់ សាច់​ស្រស់​អ្វី​ខ្លះ ទើប​ពួក​គេ​ទទួល​បាន​ការ​តែង​តាំង និង​ដំឡើង​តំណែង​ពី​រាជ​រដ្ឋាភិបាល​បែប​នេះ? ហើយ​អ្នក​ខ្លះ​ទៀត​បាន​សួរ​ថា តើ​ពួក​គេ​មាន​តួនាទី​ជួយ​អ្វី​ខ្លះ​ដល់​ជាតិ?
ជាមួយ​នឹង​ភាព​សប្បាយ​រីក​រាយ​ក្រោយ​ការ​ជួប​ជុំ និង​ទទួល​បាន​ការ​បំពាក់​មេដាយ​ទទួល​ស្គាល់​ស្នាដៃ​បន្ថែម​នោះ តារា​កំប្លែង​ជើង​ចាស់​នាយ ក្រឹម ដែល​មាន​ឈ្មោះ​ពិត​ថា អ៊ូ ប៊ុណ្ណារ៉ាត់ បាន​ឲ្យ​ដឹង​ថា លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​កង​អង្គរក្ស​នេះ​តាំង​ពី​អំឡុង ឆ្នាំ​១៩៨៨-១៩៨៩ កាន់​អត្ត​លេខ ០០១ មុន​ដំបូង​គេ​មក​ម៉្លេះ តែ​ពេល​នោះ​អង្គភាព​មួយ​នេះ​មាន​ឈ្មោះ​ផ្សេង។
នាយ​ក្រឹម ដែល​លេច​ធ្លោ​នៅ​ក្នុង​ការ​តាក់​តែង​រឿង​កំប្លែង​លើក​ជើង​គណបក្ស​ប្រជាជន​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ លោក​មាន​ឋានន្តរ​ស័ក្តិ​វរសេនីយ៍​ឯក (ស័ក្តិ ៥) ហើយ​លោក​បាន​ចូល​រួម​បម្រើ​កងទ័ព​នៅ​ពេល​នោះ ដោយ​ស្ម័គ្រ​ចិត្ត​គ្មាន​ការ​បង្ខិត​បង្ខំ​នោះ​ទេ។
លោក​និយាយ​ថា៖ «វា​ជា​រឿង​ធម្មតា​ទេ តែ​ទឹក​ត្រជាក់​ត្រី​កុំ​ហើយ ហើយ​សិល្បករ សិល្ប​ការិនី​មាន​ការងារ​ជា​កង​ទ័ព​ក៏​គ្មាន​អ្វី​ប្លែក​ដែរ ព្រោះ​យើង​មាន​ងារ​ជា​ក្រុម​តន្ត្រី​កងទ័ព មិន​មែន​ក្រុម​កង​ទ័ព​ចេញ​ច្បាំង​ទេ»។
ជាមួយ​គ្នា​នោះ លោក អ៊ុក ប៊ុណ្ណារិទ្ធ ហៅ​នាយ ចាប​ចៀន ដែល​ពាក់​ស័ក្តិ ៥ លើ​ស្មា​ផង​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា ការងារ​របស់​ក្រុម​តន្ត្រី​កង​ទ័ព​មិន​មែន​ចេញ​ច្បាំង​ទេ តែ​ក្រុម​តន្ត្រី​នេះ​មាន​ការងារ​ចុះ​សម្តែង​នៅ​តាម​អង្គភាព​នានា​ទាំង​ទី​ជិត​ឆ្ងាយ ទាំង​នៅ​តំបន់​សង្គ្រាម ដើម្បី​ផ្តល់​កម្លាំង​ចិត្ត ផ្តល់​ភាព​រីករាយ និង​ការ​កម្សាន្ត​ដល់​កង​ទ័ព​ដែល​មាន​ភារកិច្ច​ហត់​នឿយ​នៅ​ក្នុង​ការ​បំពេញ​ការងារ​ជូន​ជាតិ​មាតុភូមិ។

Content image - Phnom Penh Post
នាយ ចាប​ចៀន បាន​និយាយ​ថា៖ «តាម​ពិត​ទៅ​ក្រុម​តន្ត្រី​កង​ទ័ព ដែល​ពេល​នេះ គឺ​ក្រុម​តន្ត្រី​កង​អង្គរក្ស​នេះ មាន​យូរ​ហើយ តាំង​ពី​មុន​សមាហរណកម្ម​ខ្មែរ​ក្រហម​មក​ម៉្លេះ ហើយ​យើង​បាន​ចុះ​ទៅ​សម្តែង​គ្រប់​ទីកន្លែង​សម្រាប់​កង​ទ័ព និង​ប្រជាជន។ នេះ​ជា​ការងារ​ជួយ​ជាតិ​មួយ​របស់​ក្រុម​សិល្បករ​យើង»។
អ្នក​ស្រី នួន សារី ហៅ យាយ យ៉យ ក៏​ពាក់​ស័ក្តិ ៥ ផង​ដែរ។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា ក្រុម​តន្ត្រី​កង​ទ័ព​នេះ​មាន​គ្នា​រាប់​រយ​នាក់ តែ​ត្រូវ​បែង​ចែក​តាម​ផ្នែក​នីមួយៗ។ ក្នុង​នោះ​មាន​ក្រុម​តន្ត្រី​កំប្លែង សម្តែង​ចម្រៀង ល្ខោន យីកេ អាយ៉ៃ និង​មាន​ក្រុម​ជាច្រើន​ទៀត ហើយ​ផ្នែក​នីមួយៗ​មាន​អ្នក​គ្រប់​គ្រង​រៀងៗ​ខ្លួន។
ទាំង នាយ​ក្រឹម ចាប​ចៀន និង​យាយ​យ៉យ សុទ្ធ​តែ​បាន​អះអាង​ថា ឋានន្តរស័ក្តិ​របស់​ពួក​គេ និង​ក្រុម​សិល្បករ​ទាំង​អស់​ដែល​មាន​គ្នា​រាប់​រយ​នាក់​សុទ្ធ​តែ​មាន​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ​ត្រឹម​ត្រូវ។
នាយ​ក្រឹម បន្ថែម​ថា៖ «ពួក​យើង​ថ្វី​ដ្បិត​តែ​មិន​បាន​ចូល​សមរភូមិ​ជួរ​មុខ តែ​ពួក​យើង​ធ្លាប់​ឆ្លង​កាត់​ការងារ​បម្រើ​កង​ទ័ព​ផ្នែក​តន្ត្រី​នេះ​គ្រប់​ការ​លំបាក​អស់​ហើយ ទាំង​នៅ​ព្រំដែន និង​តាម​ខេត្ត ហើយ​រឿង​ជិះ​រថយន្ត​ទាហាន រថក្រោះ កប៉ាល់​ហោះ​ចម្បាំង​អី​នោះ គឺ​ឆ្លង​កាត់​អស់​ហើយ។ ខ្ញុំ​គិត​ថា មហាជន​មិន​ភ្លេច​ទេ រឿង​តារា​កំប្លែង កៅ​អៀក ធ្លាក់​យន្ត​ហោះ​ស្លាប់ នោះ​គឺ​គាត់​ស្ថិត​ក្នុង​បេសកកម្ម​សម្តែង​ជូន​បង​ប្អូន​កងទ័ព​ហ្នឹង​ឯង។ អ៊ីចឹង​ការ​ទទួល​បាន​ឋានន្តរ​ស័ក្តិ​របស់​ពួក​យើង​មិន​មែន​ជា​រឿង​ងាយ​ទេ»។
Content image - Phnom Penh Post
លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង មេ​បញ្ជា​ការ​កង​អង្គរក្ស បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សិល្បករ​នៅ​ក្នុង​កង​អង្គរក្ស​មាន​ចំនួន ៦០​នាក់ គឺ​បែង​ចែក​ទៅ​តាម​បុរាណ និង​សម័យ។ លោក​បាន​បន្ថែម​ថា ក្រុម​សិល្បករ​នៃ​កង​អង្គរក្ស គឺ​មាន​យូរ​មក​ហើយ ពោល​គឺ​មាន​នៅ​គ្រប់​កង​អង្គភាព​កង​ទ័ព​តែ​ម្តង។
លោក ហ៊ីង ប៊ុនហៀង បាន​លើក​ហេតុ​ផល​ដ៏​សម​រម្យ​មួយ​ថា៖ «សិល្បករ​ទាំង​អស់​គាត់​បាន​ចូល​បម្រើ​កងទ័ព​ស្ទើរ​ពេញ​មួយ​ជីវិត​ទៅ​ហើយ ហើយ​គាត់​ក៏​បាន​បម្រើ​ជាតិ​ផ្នែក​សិល្បៈ​គ្រប់​ទី​កន្លែង​ដែរ ដូច្នេះ​គាត់​គួរ​តែ​ទទួល​បាន​ការ​បំពាក់​ស័ក្តិ​ជា​បន្ត​បន្ទាប់​អ៊ីចឹង​ហើយ»។
សម្រាប់​សិល្ប​ករ​ជើង​ចាស់​ដូច​ជា​នាយ ក្រឹម ចាប​ចៀន នាយ​កុយ យាយ​យ៉យ លោក ព្រហ្ម ម៉ាញ ជា​ដើម​ហាក់​គ្មាន​អ្វី​ចម្លែក​ឡើយ​ដែល​ទទួល​បាន​ស័ក្តិ​លើ​ស្មា​នោះ តែ​អ្វី​ដែល​ប្លែក​គឺ​តារា​ជំនាន់​ក្រោយ ដែល​មិន​សូវ​បាន​បម្រើ​ជាតិ​នោះ តែ​ពួក​គេ​ភាគ​ច្រើន​ឃើញ​តែ​ចូល​សកម្មភាព​ឃោសនា​ឲ្យ​បក្ស​ប្រជាជន ក៏​មាន​ឋានន្តរស័ក្តិ​មិន​តិច​ដែរ។
តារា​ជើង​ចាស់​រៀម​ច្បង​បាន​បញ្ជាក់​ថា៖ «តារា​ជំនាន់​ក្រោយ​ចូល​បម្រើ​កង​ទ័ព​នោះ ដោយ​សារ​តែ​ពួក​គេ​ស្ម័គ្រ​ចិត្ត​បម្រើ​ជាតិ តែ​រឿង​ឃោសនា​បក្ស​អី​នោះ ជា​រឿង​ផ្សេង ជា​ការ​ស្រឡាញ់​របស់​បុគ្គល​ម្នាក់ៗ​ប៉ុណ្ណោះ មិន​ពាក់​ព័ន្ធ​គ្នា​ទេ»៕

9 comments:

Kmenhwatt said...

Shameless entertainers wearing the stars/badges from the RAW-sew of Yuon's waste in the name of stupidity...! You all looking like parasite that feeds itself in Raw-Sew in Hanoi.

crazyman said...

That' answering to my ponderig the reason Cambodia doesn't need electricity to light up night light, so many stars and golden shines strips provide enough light lid during the dark night.
But one more question remain unanswer is that why Cambodia country still exists on the worlld map? Giving all the chaotic and mismanagement, corruption, injustice, messed up power structure, baby military power, and so forth...
Cambodia would have been noexisted, If all these conditions were to be happened before 20th century. Thank God for generously marked from heaven that despite against all odds existed, Let Cambodia be Cambodia and provides piece of land to live on. Let not depend on her leaders to manage Cambodia but putting her under care of the international community and identities to maintain that piece of land for these endless suffering ordinary people.

Anonymous said...

"Cambodia would have been noexisted, If all these conditions were to be happened before 20th century. Thank God for generously marked from heaven that despite against all odds existed."

Don't thank God, but thank Vietnam. Vietnam saved Cambodia from Khmer Rouges genocidal regime and then revived Cambodia from year Zero. Then Vietnam continues to protect Cambodia from Thailand.

In 2010 - 2011, Thailand and Cambodia had several border skirmishes and Cambodia did well, prevailed over Thais. Much of the victories were due to Vietnam's training Cambodia in artillery. After that Thailand copied Cambodia's style of fighting (basically Vietnam's style).

-Drgunzet-

Anonymous said...

Ah KREM has more knowledge than Ah Kwack Hun Sen.

Ah Krem should have 4 stars and Ah Kwack as colonal.

This is they called the Kingdom of wonder.

Khmer must start demanding for Angkor to put under Khmer control. This is a must thing to do.

Chhary

Anonymous said...

in order to get promoted a soldier has to pay money to the ' big man'.

my brother has been in the army since day one [ vietnam era] and he is still in low class and always sent out to supervise soldiers along borders because he won't pay them to get promoted...

Anonymous said...

ពួកអាបំបង់បាយ ទាំងអ្នកបំពាក់ ទាំងអ្នកទទួល

Anonymous said...

-Drgunzet- used to be a secret Yuon/Vietnamese agent/gook hiding in Khmer Rouges uniform and used to work with Hun Sen to kill many innocent and educated people during the Killing Fields. -Drgunzet- is a very ugly man looking like Chheang Vun with his shacky or shaking ass and walking like a duck by swinging body like an old Vietnamese/Yuon lady.

Anonymous said...

lol @12:08 pm

Anonymous said...

lol @12:08 pm