A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 1 August 2014

The two parties to jointly discuss about the draft amendment to the constitution បក្ស​ទាំង​ពីរ​នឹង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​រួម​គ្នា

ហ៊ុន សែន ៦១០
ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ លោក ហ៊ុន សែន (កណ្ដាល) ក្នុង​កិច្ច​ប្រជុំ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នា​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៣។
RFA/Mom Sophon
លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជនកម្ពុជា បាន​ផ្ញើ​សេចក្ដី​ព្រាង​មក​គណបក្ស​សង្រ្គោះជាតិ​វិញ​ហើយ អំពី​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​សំដៅ​ដល់​ការ​ដាក់​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ​នោះ។
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះជាតិ និង​ជា​ប្រធាន​ក្រុម​ការងារ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា​នេះ លោក ស ខេង បាន​ផ្ញើ​សេចក្ដី​ព្រាង​មក​គណបក្ស សង្រ្គោះជាតិ​វិញ។ លោក​បញ្ជាក់​ថា​ក្រុម​ការងារ​គណបក្ស​ទាំងពីរ​នឹង​ជួប​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​១សី ហា ដើម្បី​ពិភាក្សា​គ្នា​អំពី​សេចក្ដី​ព្រាង​របស់​គណបក្ស​ទាំងពីរ ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​រួម​គ្នា។
នៅ​ក្នុង​សេចក្ដី​ព្រាង​របស់​គណបក្ស​សង្រ្គោះជាតិ ផ្ញើ​ទៅ​លោក ស ខេង កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា នោះ គឺ​គណបក្ស​សង្រ្គោះជាតិ ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មាត្រា ៧៦ និង​បង្កើត​ជំពូក​ទី ១៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​អំពី​អង្គការ​រៀបចំ​ការ​បោះឆ្នោត ក្នុង​នោះ​ទាមទារ​ឲ្យ​សមាជិក​កំពូល គ.ជ.ប មាន អភ័យឯកសិទ្ធិ មាន​ថវិកា​ស្វ័យភាព​របស់​ខ្លួន​ជាដើម។
នៅ​ក្នុង​លិខិត​របស់​លោក ឧបនាយករដ្ឋមន្ត្រី ស ខេង ឆ្លើយ​តប​ទៅ​លោក សម រង្ស៊ី ជា​ប្រធាន​គណ​បក្ស​សង្រ្គោះជាតិ​វិញ​នោះ គឺ​លោក​យោង​ទៅ​លើ​សេចក្ដី​ព្រាង​របស់​គណបក្ស​ប្រជាជនកម្ពុជា កាលពីថ្ងៃទី២២កក្កដា ដែល​គណបក្ស​ទាំង​ពីរ​ធ្លាប់​បាន​ពិភាក្សា​គ្នា ហើយ​មិន​ត្រូវ​រ៉ូវ​គ្នា​នោះ។ នៅ​ក្នុង សេចក្ដី​ព្រាង​របស់​គណបក្ស​ប្រជាជនកម្ពុជា អំពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មាត្រា​៧៦​នេះ មិន បាន​បញ្ជាក់​អំពី សមាជិក​គ.ជ.ប ដាក់​ឲ្យ​មាន​អភ័យ​ឯកសិទ្ធិ​នោះ​ឡើយ និង​មាន​ករណី​ជា​ច្រើន​ទៀត ដែល​ខុស​គ្នា។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក អេង ឆៃអ៊ាង អះអាង​ថា លោក​មាន​ជំនឿ​ថា គណបក្ស​ទាំងពីរ​នឹង​មាន ចំណុច​រួម​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា​នៅ​រសៀល​ថ្ងៃ​ទី ១សីហានេះ។ លោក​បន្ថែម​ថា លទ្ធផល​យ៉ាងណា​នោះ នឹង​រង់​ចាំ​មើល​ការ​ជួប​គ្នា​ជាក់ស្ដែង​ទៀត៕

2 comments:

Anonymous said...

If prett Hun SEN BECOME TO CHANGE FROM HIS BRAIN DOG TO BE A HUMAN RIGHT AND CAMBODIAN CAN HAVE A PEACE AND FREEDOM FOR EVER,BUT IF HE STILL TO BE A VIETNAM DOG SO OUR PEACE NEVER HAPPEN .

Bo said...

Sam Rainsy and Kem Sokha by joining the” Rubber Stamp” Parliament you conceded the election lost of 2013 by taking CNRP 55 and CPP 68. The Nation al Assembly President is Heng Samrin and he will close the Assembly door and Hun Sen will punish the dogs. The real power lays with Hun Sen and his Council of Ministers. There are no real powers in the Parliament but only for shows. What you both are doing is legitimizing the Hun Sen regime. The regime is short on money to run the government and CNRP leaders gave them the lifeline and now they can borrows from Western nations. Yours actions betrays the Khmer people and the Cambodian nation. You both have no courage to face up to Hun Sen/CPP. There are no longer any trusts from the Khmer people of CNRP leaderships. For the sake of CNRP and the nation, please, please you both need to resign and let someone else with courage move up.
CNRP leaders need to stop making excuses for joining the Parliament. Some people are supporting that decision because they wanted to keep Khmer people united and needed some hope. The big question would be if the CNRP leaders sold out to Hun Sen regime could you still support them?
All Khmer check out what this traitor trying to do, per Cambodia Daily News- CNRP President Sam Rainsy has sought to circumvent the methodical “working groups” established to finalize the details of the deal struck with Prime Minister Hun Sen last week by sending his own draft reforms to the government for approval. Is this a traitor or not? Rainsy is trying to hastily join the Parliament because he sold out to CPP and he want to cashed out his check.