A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 August 2014

The two parties agree to amend the electoral laws បក្ស​ទាំង​ពីរ​ឯកភាព​វិសោធនកម្ម​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​

បក្ស​ប្រជាជន សង្គ្រោះ​ជាតិ ចរចា ៦១០
ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ម្ខាង ៣​នាក់ ជួប​ចរចា​គ្នា​នា​វិមាន​ព្រឹទ្ធ​សភា នៅ​ថ្ងៃ​ទី​១២ មិថុនា នេះ។
RFA/Tin Zakariya
ក្រុម​ការងារ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ឯកភាព​គ្នា​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ទី​១ គឺ​ការ​ស្នើ​និង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត ទី​២ សេ​ក្ដី​ព្រាង​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត។
អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ស្វាគមន៍​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​នេះ ដោយ​គេ​បាន​លើក​ឡើង​ថា ច្បាប់​បោះ​ឆ្នោត​ត្រូវ​កែប្រែ​ចំណុច​ជា​ច្រើន​ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោត​ប្រកប​ដោយ​សុក្រឹតភាព​និង​យុត្តិធម៌។
ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ប្រគល់​ភារកិច្ច​ឲ្យ​អ្នក​ជំនាញ​សរសេរ​ច្បាប់​នៃ​ក្រសួង​យុត្តិធម៌ និង​មេធាវី​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​តំណាងរាស្ត្រ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​ពិភាក្សា​បន្ត​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ នៅ​ក្រោយ​ពេល​អ្នក​ជំនាញ​ច្បាប់​បាន​ធ្វើ​រួចរាល់​នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ សីហា នា​ដើម​សប្ដាហ៍​ក្រោយ។
លោក អេង ឆៃអ៊ាង សង្កត់​ធ្ងន់​ថា ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ផ្អែក​លើ​គោលការណ៍​បី​សំខាន់ គឺ​ទី​១ ផ្អែក​លើ​ស្មារតី​នៃ​ការ​ព្រមព្រៀង​គ្នា​របស់​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ទី​២ ផ្អែក​លើ​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ​មាត្រា​៧៦ ដែល​តំណាងរាស្ត្រ​គណបក្ស​ទាំង​ពីរ​បាន​ផ្ញើ​ជូន​ទៅ​សភា និង​ទួល​ថ្វាយ​ព្រះមហាក្សត្រ និង​ទី​៣ ផ្អែក​លើ​ច្បាប់​បោះ​ឆ្នោត​ចាស់៖ «អ្នក​ច្បាប់​មាន​លោក កើត រិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌លោក ហ៊ី សោភា និង​តំណាង​ខាង​យើង គឺ​លោក​មេធាវី កើត ធី ជំនួយការ​របស់​យើង​ធ្វើការ​ជាមួយ​គ្នា​រឿង​នេះ។ តែ​អា​នេះ​គ្រាន់​តែ​ជា​ការ​សេចក្ដី​ព្រាង​ទេ»
ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ឃ្លាំមើល​ការ​បោះ​ឆ្នោត​លើក​ឡើង​ថា ច្បាប់​បោះ​ឆ្នោត​ចាស់​នេះ ត្រូវ​ធ្វើ​ការ​កែប្រែ​ជា​ច្រើន​ចំណុច ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​បោះ​ឆ្នោត​ធានា​ថា ប្រជាពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​បោះ​ឆ្នោត​ស្មើៗ​គ្នា​ទាំង​អស់​ដោយ​គ្មាន​ការ​លំបាក។
ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌ ដើម្បី​ការ​​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ច្បាប់​បោះ​ឆ្នោត​ដែល​មាន​ស្រាប់​នោះ ត្រូវ​កែប្រែ​ជា​ច្រើន ដូច​ជា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិន​ត្រូវ​ប្រគល់​សិទ្ធិ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជា​អ្នក​ចុះឈ្មោះ​ទេ ស្ថាប័ន​បោះឆ្នោត​ត្រូវ​រៀបចំ​ធ្វើ​ដោយ​ខ្លួនឯង ប័ណ្ណ​បោះ​ឆ្នោត​ត្រូវ​មាន​រួប​ថត ខ្មែរ​រស់​នៅ​បរទេស​មាន​សិទ្ធិ​បោះ​ឆ្នោត លុបចោល​ប័ណ្ណ​ខៀវ ត្រូវ​មាន​កន្លែង​ចុះ​បោះឆ្នោត​ជា​អចិន្ត្រៃយ៍​នៅ​កន្លែង​ណា​មួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​គ្រប់​គ្នា។
ត្រូវ​កំណត់​ទីតាំង​សាធារណៈ​ឲ្យ​គ្រប់​គណបក្ស​មាន​សិទ្ធិ​ឃោសនា​ទាំង​អស់ មិន​ឲ្យ​មាន​ការ​រៀបចំ​ជា​រចនាសម្ព័ន្ធ​បក្ស​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ថ្ងៃ​បោះ​ឆ្នោត​ត្រូវ​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នក​សង្កេតការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចល័ត​ចេញ​ចូល​ក្នុង​ការិយាល័យ​បោះឆ្នោត​បាន​គ្រប់​ការិយាល័យ​និង​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀត៖ «ការ​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​កន្លង​មក យើង​អាច​ធ្វើ​ខែ​១០ ១១ និង ១២ ឬ​ឆ្នាំ​បោះឆ្នោត​អាច​ថែម​ខែ​៩ មួយ​ខែ​ទៀត អ៊ីចឹង​សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​ជា​អចិន្ត្រៃយ៍​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ គាត់​មាន​ឱកាស​ចុះ​ឈ្មោះ​បាន»

លោក អេង ឆៃអ៊ាង អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ បើសិនជា​គណៈកម្មការ​ជំនាញ​គណបក្ស​ទាំង​ពីរ​មិន​ឯកភាព​គ្នា​ក្នុង​ការ​ពិភាក្សា​នោះ នឹង​ត្រូវ​បញ្ជូន​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​ពិភាក្សា​បន្ត​ទៀត។ យ៉ាង​ណា​ក៏ដោយ​លោក​បញ្ជាក់​ថា គណបក្ស​ទាំងពីរ​ចង់​ឲ្យ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ពីរ​នេះ​ឲ្យ​បាន​ឆាប់​កាន់តែ​ល្អ។ លើស​ពី​នេះ​ទៀត លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ចំពោះ​សមាសភាព​គ.ជ.ប វិញ ខាង​គណបក្ស​មិន​ទាន់​កំណត់​បេក្ខជន​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ ករណី​នេះ​ទុក​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​ជា​អ្នក​សម្រេច៕

1 comment:

Anonymous said...

Hun Sen bought Mr. Sam Rainsy, Mr. Kem Sokha and 55 MP of CNRP in just $ 20 millions US. Sam Rainsy , Kem Sokha and 55 MP CNRP sell out Cambodia and betray the Cambodians and the victims since 1997. KI media = Communist Vietnam Hun Sen CPP media that betray Khmer nation. KI media suppress people from freedom of speech and expression. Every dicks are the same and KI media, Sam Rainsy, Kem Soka, 55 MP CNRP are great example. Miss. Kem Monovithya lies about Hun Sen ICC and now she has all your donation money. These people who destroy Cambodia and Angkor Watt, not other.