A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 1 September 2014

Ratanakiri provincial authority deports 6 illegal Vietnamese migrants [I applaud the Cambodian authority for enforcing Cambodian immigration law] អាជ្ញាធរ​ខេត្ត​រតនគិរី​ចាប់​បញ្ជូន​វៀតណាម​រស់​នៅ​ខុស​ច្បាប់​៦​នាក់​ទៅ​ស្រុក​វិញ

រតនគិរី៣០៥
រូបសំណាក​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី
Photo courtesy of tourismcambodia.com
ជនអន្តោប្រវេសន៍​វៀតណាម ៦​នាក់ ដែល​ចូល​មក​រស់​នៅ​ខុសច្បាប់​នៅ​ខេត្ត​រតនគិរី ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​វិញ បន្ទាប់​ពី​ក្រុម​ការងារ​ត្រួត​ពិនិត្យ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ចាប់​ផ្ដើម​ចុះ​ស្រង់​ស្ថិតិ​ជនអន្តោប្រវេសន៍​នៅ​ក្នុង​ខេត្ត​នេះ។
នេះ​ជា​លើក​ទី​១​ហើយ​ក្នុង​ឆ្នាំ​២០១៤ ដែល​ជនអន្តោប្រវេសន៍​វៀតណាម ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ បន្ទាប់​ពី​សមត្ថកិច្ច​រក​ឃើញ​ថា ពួកគេ​មិន​មាន​ឯកសារ​បញ្ជាក់​ថា ជា​អន្តោប្រវេសន៍​ត្រឹមត្រូវ។
កាល​ពី​ថ្ងៃ​សុក្រ ទី​២៩ ខែ​សីហា សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន រួម​ទាំង​ប៉ូលិស​ជំនាញ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី ប្រមូល​បាន​ជនជាតិ​វៀតណាម ២១​នាក់ កំពុង​ស្នាក់នៅ​តាម​រោង​សិប្បកម្ម ខ្លះ​ជា​ធ្វើ​ជា​ជាង​សំណង់​តាម​ការដ្ឋាន​សាងសង់ និង​ខ្លះ​ទៀត​មក​ប្រកប​របរ​ផ្សេងៗ​នៅ​ក្នុង​ក្រុង​បានលុង ដើម្បី​ត្រួត​ពិនិត្យ​លិខិត​ស្នាម​ឯកសារ​ស្នាក់នៅ​ជា​អន្តោប្រវេសន៍​របស់​ពួកគេ។
ក្នុង​នោះ​សមត្ថកិច្ច​រក​ឃើញ​ជន​ជាតិ​វៀតណាម ៦​នាក់​គ្មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ ហើយ​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​វៀតណាម​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ ជាប់​នឹង​ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម នៅ​រសៀល​ថ្ងៃ​ដដែល។
មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (Adhoc) លោក ឆាយ ធី ចាត់​ទុក​ការ​បញ្ជូន​អន្តោប្រវេសន៍​វៀតណាម​ ខុស​ច្បាប់​នេះ​ថា​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ការ​រឹត​បន្តឹង​បញ្ហា​អន្តោប្រវេសន៍​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​នេះ។ លោក​កត់​សម្គាល់​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជនជាតិ​វៀតណាម រាប់​ពាន់​នាក់​បាន​ហូរ​ចូល​មក​ខេត្ត​​នេះ​ក្នុង​ឋានៈ​ជា​អន្តោប្រវេសន៍​ផ្នែក​ទេសចរណ៍ ក៏ប៉ុន្តែ​មួយ​ចំនួន​បាន​ចូល​មក​ស្នាក់​នៅ​ធ្វើការ​ដោយ​​ខុស​ច្បាប់​ក្នុង​ខេត្ត​នេះ។
លោក ឆាយ ធី៖ «ប្រតិបត្តិការ​ដើម្បី​បញ្ជូន​ជនអន្តោប្រវេសន៍​ក្តី យើង​ឃើញ​ហាក់​ដូច​ជា​លក្ខណៈ​បង្ហាញ​វិជ្ជមាន​​តិចតួច។ អង្គការ​សង្គម​ស៊ីវិល​ក៏​មាន​ការ​គាំទ្រ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​នេះ​ថែម​ទៀត។ សំណូមពរ​ឲ្យ​ធ្វើ​បាន​តឹងរ៉ឹង​ជាង​ហ្នឹង»

របាយការណ៍​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី ក្នុង​មួយ​ថ្ងៃៗ​យ៉ាង​ហោច​ណាស់​ពលរដ្ឋ​វៀតណាម ប្រមាណ ១០០​នាក់ បាន​ឆ្លង​កាត់​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ឋានៈ​ជា​អ្នក​ទេសចរ និង​ជា​បុគ្គលិក​ជំនាញ​មក​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​សម្បទាន។ កាល​ពី​ឆ្នាំ​២០១៣ អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ចំនួន ៣៦​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​ពី​ខេត្ត​រតនគិរី ប្រគល់​ឲ្យ​អាជ្ញាធរ​វៀតណាម។
ទាក់ទិន​ជនអន្តោប្រវេសន៍​មក​រស់​នៅ​ក្នុង​ក្រុង​បានលុង​នេះ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឡាបានសៀក លោក ប៊ុត ហេង បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​កំពុង​សហការ​ជាមួយ​ប៉ូលិស​ជំនាញ​ត្រួត​ពិនិត្យ​លិខិត​ស្នាម​ស្នាក់នៅ​ជនជាតិ​វៀតណាម ជា​បន្តបន្ទាប់។
លោក​បន្ត​ថា គម្រោង​នេះ​នឹង​ធ្វើ​ឡើង​ទៅ​លើ​ជនជាតិ​វៀតណាម ទាំង​អស់​ដែល​ស្នាក់​នៅ​ក្នុង​ខេត្ត​នេះ៖ «ខ្ញុំ​បាន​សហការ​ប្រមូល​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ។ ការ​ត្រួត​ពិនិត្យ​អ្នក​ណា​មាន​ឯកសារ​ពាក់ព័ន្ធ​ ឬ​មិន​ពាក់ព័ន្ធ​តាម​ផ្លូវការ គេ​ចាប់​បញ្ជូន​ទៅ​វិញ​អ៊ីចឹង»
ឆ្លើយ​តប​ទៅ​នឹង​វិធានការ​ត្រួត​ពិនិត្យ​អន្តោប្រវេសន៍​ក្នុង​ខេត្ត ប្រធាន​សមាគម​វៀតណាម​ប្រចាំ​ខេត្ត​រតនគិរី លោក សុខ ជា ចាត់​ទុក​ថា ជា​ការ​អនុវត្ត​ច្បាប់​ធម្មតា​របស់​ប្រទេស​កម្ពុជា មិន​មាន​​ប៉ះពាល់​ទៅ​លើ​សិទ្ធិ​រស់​នៅ​ស្របច្បាប់​របស់​ជនជាតិ​វៀតណាម ផ្សេង​ទៀត​នោះ​ឡើយ។ លោក​បដិសេធ​មិន​បញ្ជាក់​ពី​តួលេខ​នៃ​អន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ខេត្ត​នេះ​មាន​ប៉ុន្មាន​នោះ​ទេ៖ «តាម​ច្បាប់​រដ្ឋាភិបាល ច្បាប់​ប្រទេស​មួយៗ វា​ដូច​តែ​គ្នា យើង​រស់​នៅ​ខុស​ច្បាប់​គេ​ចាប់​បញ្ជូន​ហើយ»
ស្ថិតិ​របស់​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ខេត្ត​រតនគិរី ក្នុង​ឆ្នាំ​២០១៣ មាន​កម្មករ​បរទេស​រួម​មាន វៀតណាម ចិន អូស្ត្រាលី សរុប​ជិត ៣០០​នាក់ (២៨៨) ចូល​មក​ធ្វើការ​ជា​កម្មករ​បច្ចេកទេស​​ក្នុង​ក្រុមហ៊ុន​ជាង ២០ នៅ​ក្នុង​ខេត្ត​នេះ។ ក្នុង​នោះ ៩០​ភាគរយ​ជា​ជនជាតិ​វៀតណាម។ ចំណែក​ជន​​អន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​ស្នាក់នៅ​ក្នុង​ខេត្ត​នេះ​មាន​ជិត ៣០០​គ្រួសារ (២៧២) មាន​សមាជិក​​សរុប​ជាង ៦០០​នាក់ (៦៥៥)។
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​សីហា មិន​អាច​ទាក់ទង​ស្នងការ​និង​ស្នងការ​រង​ប៉ូលិស​ខេត្ត​​រតនគិរី សុំ​អធិប្បាយ​ជុំវិញ​ការ​បញ្ជូន​ជនអន្តោប្រវេសន៍​វៀតណាម បាន​នៅ​ឡើយ៕

14 comments:

Anonymous said...

សូមសរសើរ នេះពីតអាជ្ញាធ្វើការសំរាប់ជាតិ នេះជាលើកដំបូងដែលខ្ញំុបាន ព្ញុ ។

Anonymous said...

hopefully they get to keep their jobs... knowing how corrupted higher officials are , these true and hard working khmers might get sacked and be out of their jobs if the viets bosses decide to ring up mr Hunsen phone about that matter.

Anonymous said...

Can or should Khmer people and the CNRP participate in the census for the Vietnamese immigrants?

Without Khmer people's participation, how can we trust that the census represents the real fact?

Anonymous said...

Six illegal vietnameses compared to millions of illegal viets are just a single piece of hair on the head.

Anonymous said...

Anyway, this is the beginning process stepping into the right direction. Hope, there will be 60, 600... deportation of these illegal until catching up with, Junta, of Thailand. This is the way to created job for authorities and bring cash to the country. Deporting them because they are illegally, then bring them back as legally working through the process as immigration like the flow of immigrations from Australia. Now there are two cash flow from Australia and Hanoi. Keep up a good job of deportation from the khmer authority.

turboman

Anonymous said...

នៅមានកងទ៍ពលាក់ខ្លួនរាប់ម៉ឺននាក់ទៀតរស់ក្នុងនាមជាកម្មករចំការកៅស៊ូ ពួកអស់នេះគ្រោះថ្នាក់ខ្លាំង
ជាងគេ វាអាចចូលភូមិសម្លាបប្រជាជនបានតាមចិត្ត

Anonymous said...

Ah rat eater Drunkzel is so mad because of Cambodian woman is not smart to get married with that 6 YUON man. I don't know what wrong with this rat eater guy want control all Khmer and the one didn't agree with him is stupid.Ah rat eater drunkzel now you can kill and finish all the stupid because power is in you hand . go ahead make you day.

Anonymous said...

Depot them out but they can come back freely.

6 out, but 6,000 in.

Stop playing the Yuon's slave game by enforcing firmly the immigration law..

Anonymous said...

Heng Soy wanted to get out of his grave to revive his KI blog which is now a ghost town.

Anonymous said...

ខ្ញុំថាអ្នកដេលបញ្ជូនយួនទៅវិញនោះបែបមិនស្រួលហើយដឺង មិនស្រួលថ្ងៃក្រោយវាឱ្យសុំទោសវាផងក៍មិនដឺង ហើយមិនដូច្នោះទេ វាបញ្ជាឱ្យ ហ៊ុន សែន ដាំតែអុងផងក៍មិនដឺង ព្រោះយួនវាច្បាស់ជាមិនព្រមឱ្យខ្មែរធ្វើអញ្ចឹងទេ វាមុខជាសងសឹក វិញមិនខានទេ សុំបងប្អូនតាមមើលរឿងនេះឱ្យមែនទែនណាប្រហែលរាប់ពាន់ចូលមកទៀតផង។

Kmenhwatt said...

I applause you authority of Rottankiri province for your courages to do the right thing!.. Yuon hated Khmers,we don't need yuon on our soil,learns from Khmers krom!!! Please!.,,

Anonymous said...

Yes It can be because exemtrely smart people like Mr. Kem Soka, Miss. Kem Monovithya and 55 MP CNRP. Where is ICC Hun Sen? 

All the Khmer oversea who donated money to her campaign ICC and them became monkeys now! Isn't it? 

The people say please don't join with CPP but CNRP join!

When CPP kick CNRP out, CNRP Mr Sam Rainsy, Mr Kem Soka start to talk about ICC, juctice for the victims since 1997 but CPP give green light again. They will join again! So Cambodia will be Vietnam because of Mr Sam Rainsy, Mr Kem Soka, Miss Kem Monovithy and 55 MP CNRP that allow it to happen and betray the people who supported them.

Thanks you for freedom of speech and expression unlike KI media controlled by Jenfamuni dictator media. 

I am going to feed the chickens in the farm now and collected chicken manure for sell. Never waste a cent for donation to Miss Kem Monovithya and her I love Cambodia hot news or Thy Sovantha, or CNRP again. They always betray the donors around the world and make us look like monkey now!

My regard to this
best comments ever.

Anonymous said...

I don't know how Khmer get out from YUON because right now YUON have full control cpp and in the military is under YUON control all of brand even just one small police man has to train by YUON also . how Khmer get out from that?
You see Khmer protest in front of YUON embassy than what they get ? they will get a lot of problem include monk You will see.

kone khmer said...

It is just a cosmetic one. They'll come back and laugh at khmer. It is like Hun Sen's style, no more deforestation but it is getting worst.