BREAKING NEWS:
MS. PSAKI: "We condemn the violence that occurred in Freedom Park on July 15th, so just a couple of days ago, which resulted in injuries to numerous security personnel and protesters. We call on all parties to exercise restraint and to avoid further violence and escalation. We emphasize the importance of due process guarantees and call for the release of the Cambodian National Rescue Party officials. We once again also urge -- again urge the Cambodian government to lift the ban on demonstrations and allow for the peaceful exercise of freedom of assembly."
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសុំឱ្យដោះលែងមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន៨នាក់ដែលកំពុងជាប់ពន្ធនាគារក្នុងនោះមានលោកស្រី មូរសុខហួរដែលជាពលរដ្ឋខ្មែរអាមេរិកាំងផងដែរទាក់ទងនឹងការចោទប្រកាន់ពីអំពើហិង្សានៅទីលានប្រជាធិបតេយ្យ។
លោកស្រី ជេន សាក់គីអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា៖
«យើងថ្កោលទោសចំពោះអំពើហិង្សា ដែលបានកើតមានឡើងនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដា ដែលបានកើតមានឡើងកាលពីប៉ុន្មានថ្ងៃមុន ដែលបណ្តាលឱ្យកងសន្តិសុខនិងបាតុកររបួសជាច្រើននាក់។ យើងអំពាវនាវឱ្យគ្រប់ភាគី ទាំងអស់ខំប្រឹងអត់ធ្មត់និងជៀសវាងកុំឱ្យអំពើហិង្សាកើនឡើងតទៅទៀត។ យើងសូមសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាដែលមានតាមផ្លូវច្បាប់និងអំពាវនាវឱ្យដោះលែងមន្ត្រីគណបក្សសង្គ្រោះជាតិ។ ជាថ្មីម្តងទៀតយើងសូមទទូចហើយទទូចទៀតឱ្យរដ្ឋាភិបាលកម្ពុជាលើកលែងបម្រាមលើបាតុកម្មនិងអនុញ្ញាតឱ្យការអនុវត្តសិទ្ធិនៃការជួបជុំដោយសន្តិវិធី»។
-VOA
No comments:
Post a Comment