A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 24 July 2014

Six leaders of the CPP and CNRP have an audience with the king at 5pm today ថ្នាក់​ដឹកនាំ​កំពូល​បក្ស​ទាំង​២​ចូល​គាល់​ព្រះមហាក្សត្រ​

សង្គ្រោះ​ជាតិ វាំង ៦១០
រថយន្ត​ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ បើក​ចូល​ក្នុង​ព្រះបរមរាជវាំង ដើម្បី​គាល់​ព្រះ​មហាក្សត្រ នៅ​រសៀល​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១៤។
RFA/Mom Sophon
ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ម្ខាង ៣​រូប ​ចូល​គាល់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា វេលា​ម៉ោង​ប្រមាណ ៤​រសៀល ដើម្បី​ទូល​ថ្វាយ​អំពី​លទ្ធផល​នៃ​ការ​ចរចា​រវាង​បក្ស​ទាំង​ពីរ​ដែល​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា កន្លង​មក​នេះ។
ថ្នាក់​​ដឹក​នាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​​ចូល​គាល់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​នេះ​រួម​មាន លោក សម រង្ស៊ី លោក កឹម សុខា និង​លោក ប៉ុល ហំម។ ចំណែក​ឯ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ មាន​លោក ហ៊ុន សែន លោក ស ខេង និង​លោក សាយ ឈុំ។
ចំពោះ​ការ​ស្បថ​ចូល​កាន់​តំណែង​នៅ​រដ្ឋ​សភា​វិញ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ណា​ពិត​ប្រាកដ​នោះ​ទេ។ ប៉ុន្តែ​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​បាន​ឲ្យ​ដឹងថា តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ស្អែក។
ហ៊ុន សែន វាំង ៦១០
រថយន្ត​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើក​ចូល​ក្នុង​ព្រះបរមរាជវាំង ដើម្បី​គាល់​ព្រះ​មហាក្សត្រ នៅ​រសៀល​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១៤។ RFA/Mom Sophon

ការ​ចូល​គាល់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​នេះ គឺ​បន្ទាប់​ពី​មាន​ជំនួប​ចរចា​កំពូល​រវាង​គណបក្ស​ទាំង​ពីរ​រយៈ​ពេល ៥​ម៉ោង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ​ឆ្នាំ​២០១៤។ គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​យល់​ព្រម​ចូល​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្នុង​រដ្ឋសភា ដើម្បី​បញ្ចប់​ភាព​តានតឹង​នយោបាយ និង​ដើម្បី​ដោះស្រាយ​បញ្ហា​នានា។
សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

No comments: