A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 17 July 2014

Senators from the Sam Rainsy Party rquest Interior Minister Sar Kheng to charge Phnom Penh Police Commissioner Chuon Sovann and other senior police officers for the violence at Freedom Park គណបក្ស​សមរង្ស៊ី ​ស្នើ​លោក​ស ខេង ចោទប្រកាន់​ស្នងការ​នគរបាល​និង​មន្ត្រី​ពាក់ព័ន្ធ​​

ដោយ៖​ ជន ស្រី​ណុ​ច​​ | ថ្ងៃព្រហស្បតិ៍ ទី17 កក្កដា 2014, VOD

​ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ស្នើ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ចោទប្រកាន់ ស្នងការ​នគរបាល​រាជធានីភ្នំពេញ លោក ជូន សុវណ្ណ និង​អភិបាលរង​ខណ្ឌ​ដូនពេញ លោក​សុខ ពេញវុ​ធ ដែល​ត្រូវ​ទទួលខុសត្រូវ​លើ ការ​ប៉ះទង្គិចហិង្សា​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​។​
លិខិត​ជម្រាប​ជូន​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក​ស ខេង របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ចុះ​ថ្ងៃ​ទី​១៦​ខែកក្កដា​នេះ បានស្នើ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ទទួលស្គាល់​ការពិត​នូវ​មូលហេតុ​សំខាន់​ពីរ ដែល​នាំឲ្យ​មាន​ការប្រឈម និង​ការប៉ះទង្គិច​ហិង្សា​រវាង​កម្លាំង​សន្តិសុខ​សណ្តា​ប់ និង​ក្រុម​សម្តែង​មតិ​(​បាតុករ​)​នៅ​ថ្ងៃ​ទី​១៥​ខែកក្កដា​នេះ​។​ មូលហេតុ​ទី​១ គឺ​ការបិទ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មូលហេតុ​មិន​ច្បាស់លាស់ និង​អូសបន្លាយ​ពេលវេលា​មិន​មាន​ទីបញ្ចប់​។ មូលហេតុ​ទី​២ គឺ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ការសម្តែង​មតិ មិន​អាច​ខ្វះ​បាន។ លិខិត​បន្តថា ក្រោយ​ពី​ការបិទ​ទីលាន​ប្រជាធិបតេយ្យ បណ្តាលឲ្យ​ក្រុម​សម្តែង​មតិ​ទទួលការ​រារាំង បង្ក្រាប បង្ក​របួសស្នាម ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋជា​ហូរហែ។​
នៅក្នុង​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតប​ជា​វិជ្ជមាន ចំពោះ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចង់ឲ្យ​ការចរចា​បញ្ចប់​នូវ​ការខ្វែងគំនិត​គ្នា ដើម្បី​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស មាន​ដំណើរការ​ជាធម្មតា​ឡើងវិញ។​
អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ មានប្រសាសន៍ថា ខ្លឹមសារ​នៃ​ការស្នើ​នោះ នឹង​មិន​អាច​ទៅរួច​ទេ ព្រោះ​ហួស​ដែន​សមត្ថកិច្ច​របស់​ក្រសួង ហើយ​ថា​រឿងរ៉ាវ​ទាំងនោះ​ធ្លាក់​ទៅ​ដល់ដៃ​តុលាការ។​
កន្លង​ទៅ​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ប្តឹងលោក​សុខ ពេញវុ​ធ អភិបាលរង​ខណ្ឌ​ដូនពេញ ករណី​បញ្ជា​ឲ្យ​ក្រុម​សន្តិសុខ​ប្រើ​ដំបង​វាយ​បង្ក្រាប​ដល់​ក្រុម​ប្រជាពលរដ្ឋ ​ដែល​ព្យាយាម​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ កាលពី​ជាង​២​ខែ​មុន។​
​ប៉ុន្តែ​មក​ដល់ពេលនេះ តុលាការ​​មិនបាន​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​សាកសួរ​ទេ  ខណៈលោក សុខ ពេញវុ​ធ ​នៅតែ​ដើរ​បញ្ជា​ក្រុម​សន្តិសុខ​ឲ្យ​បង្ក្រាប​លើ​ក្រុមអ្នកតវ៉ា​នៅឡើយ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

No comments: