A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 19 July 2014

Sam Rainsy wants a summit to end the deadlock លោក សម រង្ស៊ី ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ដើម្បី​យក​សន្តិភាព​និង​យុត្តិធម៌​ជូន​ពលរដ្ឋ

Give our kids a better deal 

PHNOM PENH (The Cambodia Herald) -- Opposition party leader Sam Rainsy returned home Saturday morning, and asked for summit to end the current political crisis.


He was greeted by many of his supporters at the Phnom Penh International Airport. 



He is leading his supporters to Wat Phnom Penh to demand for opening of the Freedom Park and unconditional release of seven detained lawmakers and one activist. 



He also asked for a summit with the ruling Cambodian People’s Party to find a solution to the current deadlock before first anniversary of the 28 July 2013 election.



Rainsy returned just four days after the violent clash at the Freedom Park on July 15, leaving over 30 people injured



CNRP's seven leading lawmakers-elect including Mu Sochua and public affair official were arrested for their role in the violent clash during the demonstration held to demand the opening of the Freedom Park.
សម រង្ស៊ី កឹម សុខា កំពង់ចាម ៦១០
លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​២ នា​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Saut Sokprathna
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចង់​ឲ្យ​មាន​ដំណើរ​ការ​នៃ​ការ​ផ្សះផ្សា​ជាតិ ដើម្បី​នាំ​យក​សន្តិភាព និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​កម្ពុជា។ ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​រូប​បន្ថែម​ទៀត ត្រូវ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស មុន​លោក​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ​មួយ​ថ្ងៃ។
ស្រប​គ្នា​នេះ លោក សម រង្ស៊ី ក៏​អំពាវនាវ​ឲ្យ​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស យក​ចិត្ត​ទុក​ដាក់​អំពី​ស្ថានភាព​នយោបាយ និង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ពី​ប្រទេស​បារាំង ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​រំឭក​អំពី​ដំណើរ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា របស់​លោក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៣ ដោយ​លើក​ឡើង​ថា ការ​សម្រេច​ចិត្ត​ចូល​កម្ពុជា វិញ​របស់​លោក​ពេល​នោះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​លោក ដើម្បី​សាកល្បង​មើល​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។
សម្រាប់​នៅ​ពេល​នេះ​វិញ លោក សម រង្ស៊ី សង្ឃឹម​ថា ដំណើរ​វិល​ត្រឡប់​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា របស់​លោក នឹង​ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ បាន​ធូរ​ស្រាល។ លោក​ក៏​សង្ឃឹម​ដែរ​ថា ការ​វិល​ត្រឡប់​របស់​លោក នឹង​ជួយ​ឲ្យ​មាន​ការ​ដោះ​លែង​តំណាង​រាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំងអស់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ និង​ជួយ​បើក​ឲ្យ​មាន​ការ​ចរចា​ជា​ថ្មី​ទៀត ដើម្បី​ទម្លុះ​ភាព​ទាល់ច្រក​នយោបាយ​ដែល​កំពុង​ជាប់​គាំង​សព្វថ្ងៃ។ លោក សម រង្ស៊ី ក៏​សង្ឃឹម​ដែរ​ថា វត្តមាន​របស់​លោក នឹង​ជួយ​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ផ្សះផ្សា​ជាតិ ដើម្បី​នាំ​យក​សុខ​សន្តិភាព និង​យុត្តិធម៌​ឲ្យ​បាន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប។
លោក សម រង្ស៊ី បន្ថែម​ទៀត​ថា ក្នុង​នាម​លោក​ជា​ប្រធាន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា លោក​ត្រូវ​តែ​អូស​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពី​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​លោក​ចាត់​ទុក​ថា កម្ពុជា បាន​ដើរ​ភ្លាត់​ពី​គន្លង​នេះ​ទាំង​ស្រុង ហើយ​ដែល​ប្រទេស​ហត្ថលេខី​ទាំងអស់ រួម​ទាំង​ប្រទេស​មហា​អំណាច​ផង ត្រូវ​ធានា​ថា កម្ពុជា អនុវត្ត​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។
លោក សម រង្ស៊ី ចាត់​ទុក​ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​គណបក្ស​ប្រឆាំង​នា​ពេល​បច្ចុប្បន្ន ថា​កំពុង​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ដែល​កម្ពុជា មិន​បាន​ជួប​ប្រទះ​ចាប់​តាំង​ពី​ក្រោយ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ មក។
ការ​ថ្លែង​របស់ លោក សម រង្ស៊ី នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប​ទៀត គឺ​លោក នុត រំដួល និង​លោក ឡុង រី ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ដោយ​ស្ងៀមស្ងាត់ ក្រោយ​ពី​លោក​ទាំង​២​នាក់ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា។
ក្នុង​ពេល​សាកសួរ​នៅ​តុលាការ​នេះ សមត្ថកិច្ច​មិន​បាន​យក​រនាំង​ដែក​បិទ​ផ្លូវ ដូច​ពេល​សាកសួរ​ក្រុម អ្នកស្រី មូរ សុខហួរ ឡើយ។ ចំណែក​ប្រជាពលរដ្ឋ និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង មន្ត្រី​សិទ្ធិ​មនុស្ស ព្រម​ទាំង​អ្នក​សារព័ត៌មាន ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្បែរ​សាលា​ដំបូង​នេះ​ដែរ។ ទោះ​ជា​យ៉ាង​ណា នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្រៅ​តែ​ពី​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ចូលរួម​តាម​ដាន​ព្រឹត្តិការណ៍​នោះ ពុំ​ឃើញ​មាន​វត្តមាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ឡើយ។
ក្នុង​ពេល​ស្រែក​ទាមទារ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ប្រជាពលរដ្ឋ​ពុំ​បាន​ប្រើ​ឧបករណ៍​បំពង​សំឡេង​ដូច​សព្វ​ដង​ឡើយ គឺ​ពួក​គេ​ស្រែក​ដោយ​មាត់​ទទេ​ប៉ុណ្ណោះ។ នេះ​ប្រហែល​ជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា បាន​ព្រមាន​ដាក់​ទោស​ជន​ទាំង​ឡាយ​ណា ដែល​ធ្វើ​សកម្មភាព​ស្រែក​តាម​ឧបករណ៍​បំពង​សំឡេង និង​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ និង​រំខាន​ដល់​កិច្ចការ​ស្ថាប័ន​របស់​តុលាការ។
ជុំវិញ​ការ​ចាប់ និង​ឃុំ​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់​នេះ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត និង​ក្រុម​មេធាវី​នៃ​សមាគម​អាដហុក (adhoc) លោក ណៃ វ៉ង់ដា ដែល​បាន​ឃ្លាំ​មើល​ការ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ កត់​សម្គាល់​ថា ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង​នេះ គឺ​ជា​រឿង​ខុស​ច្បាប់។ លោក​ថា អ្នក​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន គឺ​ជា​អ្នក​គ្មាន​កំហុស។ លោក​ថ្លែង​ថា ការ​ចាប់​ខ្លួន​នេះ​កំពុង​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់​តែ​ធ្លាក់​ចុះ​ដុនដាប៖ «ស្ថានភាព​សិទ្ធិ​មនុស្ស​រាល់​ថ្ងៃ​ដែល​យើង​សង្កេតការណ៍​ផ្ទាល់​ហ្នឹង​ឃើញ​ថា ដូច​អំពិលអំពែក។ អ៊ីចឹង បើ​យើង​ប្រៀបធៀប បាន​ន័យ​ថា ម្តង​ភ្លឺ ម្តង​ងងឹត ម្តង​គោរព ម្តង​មិន​គោរព ភ្លឹបភ្លែតៗ។ ដូច្នេះ យើង​គិត​ថា បើ​កាល​ណា​ស្ថានភាព​នេះ​បន្ត​ទៅ​មុខ​ទៀត វា​មាន​ផល​មិន​ល្អ​ច្រើន​ដល់​រដ្ឋាភិបាល ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដល់​សង្គម​ជាតិ​ទាំង​មូល ហើយ​ខ្ញុំ​គិត​ថា គួរ​តែ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​រវាង​គណបក្ស​ធំៗ​ទាំង​២​ដែល​ឈ្នះ ឆ្នោត​ហ្នឹង រក​កន្លែង​ណា​មួយ យើង​ហៅ​ថា ចំណុច​រួម​មួយ​ដែល​អាច​រស់នៅ​មាន​សុខដុម​រមនីយកម្ម​ជាមួយ​គ្នា​បាន»
តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​នោះ រួម​មាន អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក រៀល ខេមរិន្ទ្រ លោក កែវ ភីរម្យ លោក ឡុង រី លោក នុត រំដួល និង​ជំនួយ​ការ អ្នកស្រី មូរ សុខហួរ លោក អឿន ណារិទ្ធិ។ អ្នក​ទាំង ៨​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ដឹក​នាំ​កុប្បកម្ម បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ ចំណែក​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា វិញ ត្រូវ​បាន​ចៅក្រម​ស៊ើប​អង្កេត​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​អញ្ជើញ​ចូល​សាកសួរ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៥ កក្កដា ខាង​មុខ។ ក្រៅ​តែ​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​នឹង​មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​អញ្ញាតជន​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ៕

No comments: