A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 26 July 2014

NEC recognizes Sam Rainsy as Kampong Cham lawmaker គ.ជ.ប.ទទួល​ស្គាល់​លោក សម រង្ស៊ី ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ពេញ​សិទ្ធិ​មណ្ឌល​កំពង់ចាម

Give our kids a better deal
PHNOM PENH (The Cambodia Herald) -- The National Election Committee (NEC) has recognized Sam Rainsy as lawmaker of Kampong Cham province, said NEC's secretary general Tep Nitha Friday.
The decision came after Sam Rainsy, CNRP's president, applied for Kampong Cham lawmaker by replacing Kuoy Bunroeun who will be member of NEC.
សម រង្ស៊ី កឹម សុខា កំពង់ចាម ៦១០
លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​២ នា​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Saut Sokprathna
រដ្ឋសភា កំណត់​យក​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដើម្បី​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​វិសាមញ្ញ​នៃ​នីតិកាល​ទី​៥ ជា​ការ​ប្រកាស​សុពលភាព លោក សម រង្ស៊ី ជា​សមាជិក​សភា។ ការ​សម្រេច​នេះ គឺ​បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ច​ប្រជុំ​ភ្លាមៗ ក្រោយ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ធ្វើ​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ទូល​ថ្វាយ​ស្ថាប័ន​ព្រះមហាក្សត្រ ឬ​រដ្ឋសភា​រួច។
បញ្ហា​នេះ អ្នក​វិភាគ​សង្គម ក៏​ស្នើ​ដល់​មេ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​នីតិកាល​ទី​៥​ទាំង​ពីរ ត្រូវ​ពិភាក្សា​ដោះស្រាយ​សង្គម​ដោយ​សន្តិវិធី ជា​ជាង​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា នាំ​ឲ្យ​បាត់​បង់​អាយុ​ជីវិត​មនុស្ស។
ក្នុង​បញ្ជី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​ចេញ​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​កក្កដា បញ្ជាក់​ថា លោក សម រង្ស៊ី ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្ត​កំពង់ចាម។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឲ្យ​ដឹង​ថា សេចក្តី​សម្រេច​នេះ ធ្វើ​តាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដាក់​លិខិត​ចំនួន​៣​ដាច់​ដោយ​ឡែក​ពី​គ្នា មក​ស្ថាប័ន គ.ជ.ប កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា៖ «គ.ជ.ប បាន​ទទួល​ស្គាល់​បញ្ជី​បេក្ខជន​បម្រុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដាក់​មក គ.ជ.ប ហើយ​នៅ​ក្នុង​នោះ​មាន​ឈ្មោះ ឯកឧត្តម សម រង្ស៊ី នៅ​លើ​គេ។ ហើយ គ.ជ.ប បាន​ស្រង់​ឈ្មោះ ឯកឧត្តម សម រង្ស៊ី ជា​បេក្ខជន​ជាប់​ឆ្នោត ហើយ​យើង​បាន​បញ្ជូន​ឯកសារ​នៃ​សេចក្តី​សម្រេច​របស់ គ.ជ.ប នេះ​ទៅ​រដ្ឋសភា ទៅ​គណបក្ស​នយោបាយ ទៅ​ព្រះបរមរាជវាំង ទៅ​ព្រឹទ្ធសភា និង​ស្ថាប័ន​ដទៃ​ទៀត​រួច​ហើយ»
លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​សកម្មភាព​ស្ថាប័ន គ.ជ.ប និង​ស្ថាប័ន​ពាក់ព័ន្ធ​ពេល​នេះ​ថា បាន​ឆ្លើយ​តប​ទាន់​ពេល​ទៅ​លើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា៖ «ពីព្រោះ​ឥឡូវ​នេះ គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​កែ​ទម្រង់​សមាសភាព គ.ជ.ប ហើយ។ យើង​កំពុង​តែ​រៀបចំ​ឯកសារ ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ វិសោធនកម្ម​ផ្ទៃ​ក្នុង​រដ្ឋសភា និង​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ដែល​ពាក់ព័ន្ធ។ ហើយ​ធ្វើ​ម៉េច ដើម្បី​ជា​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​អនុវត្ត​កិច្ច​ព្រមព្រៀង​ឲ្យ​បាន​ត្រឹមត្រូវ។ ដូច្នេះ គ.ជ.ប នឹង​កែ​ទម្រង់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ហ្នឹង»
ទាក់ទិន​បញ្ហា​នេះ អ្នក​វិភាគ​បញ្ហា​សង្គម​ឯករាជ្យ​យល់​ថា ការ​សម្រេច​របស់ គ.ជ.ប ពេល​នេះ ជា​ការ​សម្រប​សម្រួល​ឲ្យ​ស្ថានការណ៍​នយោបាយ​បាន​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា និង​បើក​ច្រក​ឲ្យ លោក សម រង្ស៊ី មាន​សិទ្ធិ​ធ្វើ​ការងារ​នៅ​ក្នុង​រដ្ឋសភា​នា​ថ្ងៃ​អនាគត។
អ្នកស្រី ជា វណ្ណាត អ្នក​វិភាគ​ឯករាជ្យ ស្នើ​ដល់​មេ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​នីតិកាល​ទី​៥​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រួម​គ្នា​ជំរុញ​ឲ្យ​មាន​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ពិត​ប្រាកដ​នៅ​កម្ពុជា៖ «យើង​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្នុង​ស្ថាប័ន​កំពូល​ជាមួយ​គ្នា ជា​សមាជិក​រដ្ឋសភា​ជាមួយ​គ្នា ធ្វើ​ការ​គួរ​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​បាន​ជា​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ឲ្យ​តម្លៃ​ទៅ​សមាជិក​រដ្ឋសភា​ទាំងអស់​ហ្នឹង​ដែរ។ ហើយ​បើ​សិន​ជា​សមាជិក​សភា​របស់​គណបក្ស​មួយ ហើយ​និង​គណបក្ស​មួយ​ទៀត មិន​បាន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ឬ​វ៉ៃ​ប្រហារ​បន្តុះ​បង្អាប់​គ្នា​ទៅ​វិញ​ទៅ​មក​ទេ នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​សហការ​គ្នា​ហ្នឹង មិន​បាន​ល្អ​ប្រសើរ​ទេ។ ហើយ​ក៏​មិន​មែន​ជា​ទី​ពេញ​ចិត្ត​របស់​រាស្ត្រ​ដែរ»

ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះ​ឆ្នោត​នេះ គ.ជ.ប ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ​ចំនួន ៦៨​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ចំនួន ៥៥​អាសនៈ។ ប៉ុន្តែ លទ្ធផល​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ទទួល​យក និង​បន្ត​ការ​តវ៉ា​ជា​បន្តបន្ទាប់។
ទោះ​ជា​បែប​ណា នៅ​ក្នុង​ជំនួប​ចរចា​រវាង​មេ​ដឹក​នាំ​កំពូលៗ​គណបក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា បាន​ព្រមព្រៀង​គ្នា​បញ្ចប់​ជម្លោះ​នយោបាយ​ជាប់​គាំង អូស​បន្លាយ​ជិត​មួយ​ឆ្នាំ​នៅ​កម្ពុជា។ ជាង​នេះ សមាជិក​សភា​គណបក្ស​ប្រឆាំង ក៏​ត្រៀម​ចូល​ប្រជុំ​សភា​ក្នុង​ពេល​ដ៏​ឆាប់ៗ​ខាង​មុខ៕

4 comments:

Bo said...

Rainsy traitor like you should not represent anyone.

Anonymous said...

Hun Sen has manipulated another tricks on Sam Rainsy...Just like he did to Ranaridh's party, He used his corrupted money to buy out anyone want to challenged him!

Anonymous said...

Th CNRP didn't get what they wanted, but this agreement is the best option for the nation as it can end street protests and bloodshed. Also to continue to boycott is not the best option for the CNRP because Hun Sen will still rule until the next election in 2018 and the CNRP could break up because of financial problems and defections.

Anonymous said...

2:09 am
Money cannot buy everything or everyone, except YOU