A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 20 July 2014

More opposition parliamentarinas summoned to court amid heightened political tensions តុលាការ​សម្រុក​កោះហៅ​មន្ត្រី​បក្សប្រឆាំង ខណៈ​ស្ថាន​ការ​នយោបាយ​កំពុង​ឡើង​កម្តៅ​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃអាទិត្យ ទី20 កក្កដា 2014


​តុលាការ​បង្គាប់​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ មួយរូប​ផ្សេងទៀត ឲ្យចូល​បំភ្លឺ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៤​នេះ លើ​បទ​ចោទ​នានា បន្ទាប់ពី​ពួកគេ​៨​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​រួចហើយ ខណៈ​បក្សប្រឆាំង​មួយ​នេះ​នៅ​បន្ត​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​សភា​។​
​ការដែល​តុលាការ​សម្រុក​កោះហៅ​មន្ត្រី​បក្សប្រឆាំង​នេះ ចំ​ពេល​ដែល​បក្ស​ជំទាស់​មួយ​នេះ នៅ​បន្ត​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​សភា​។​ ការ​មិន​ចូល​ប្រជុំ​សភា​នេះ ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន រង​ការរិះគន់​ថា បាន​បង្កើត​រដ្ឋាភិបាល​ខុសច្បាប់ មិន​ស្រប​រដ្ឋធម្មនុញ្ញ​។​
​រដ្ឋធម្មនុញ្ញ​មាត្រា​១​ចែងថា ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្តិ​តាម​ដ្ឋ​ធម្មនុញ្ញ និង​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។​ ចំណែក​រដ្ឋាភិបាល​ថ្មី អាណត្តិ​ទី​៥​នេះ ដែល​ដំណើរការ​ទៅ​ជិត​មួយ​ឆ្នាំ​នេះ មាន​តែ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​ប៉ុណ្ណោះ​។​
​សេចក្តីប្រកាស​ព័ត៌មាន របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៤ ឲ្យដឹងថា នៅ​ថ្ងៃ​ទី​២២​ខែកក្កដា​ឆ្នាំ​២០១៤​នេះ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​បក្ស​ជំទាស់ លោក ចាន់ ចេង ត្រូវ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្តកណ្តាល តាម​ដីកាកោះ ដែល​ចោទថា បាន​រំដោះ​ជនសង្ស័យ​ជា​សកម្មជន​គណបក្ស​ស​ម រង្ស៊ី គឺ​លោក មាស ប៉េង ចេញពី​ពន្ធនាគារ កាលពី​ឆ្នាំ​២០១១ ខណៈ​ការឃុំខ្លួន​ជនសង្ស័យ​ពេលនោះ មេធាវី លោក មាស ប៉េង អះអាងថា ខុស​នីតិវិធី ដោយ​គ្មាន​ដីកា​ឃុំខ្លួន​។​
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ឲ្យដឹង​ទៀតថា នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា​ឆ្នាំ​២០១៤​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា  ក៏​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា បង្គាប់​ឲ្យចូល​ទៅ​បំភ្លឺ ពី​តួនាទី​ជា​ប្រធាន​ស្តីទី ដែល​នាំ​ឲ្យ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​មួយចំនួន ទៅ​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ទីលាន​ប្រជាធិបតេយ្យ រហូត​មាន​ការចាប់​ឃុំខ្លួន​អ្នកពាក់ព័ន្ធ​ស​រុប​៨​នាក់​។​
​អ្នក​ដែល​រដ្ឋាភិបាល​ចាប់​ឃុំខ្លួន​នោះ​រួមមាន លោកស្រី មូរ សុខ​ហួរ លោក ហូរ វ៉ាន់ លោក នុត រំដួល លោក ឡុង រី លោក រៀល ខេ​មរិ​ន្ទ្រ  លោក កែវ ភី​រម្យ និង​លោក ម៉ែន សុថា​វ​រិន្ទ្រ ព្រមទាំង​សកម្មជន​គាំទ្រ​គណបក្ស​សង្រោះជាតិ​ម្នាក់​ទៀតក៏​ត្រូវ​បានចា​ប់​ខ្លួន ផងដែរ គឺ​លោក អឿ ណា​រិទ្ធិ ដោយ​ចោទ​ពី​បទ​ញុះញង់​ឲ្យមាន​បទឧក្រិដ្ឋ​និង​កុប្បកម្ម​ប្រឆាំង​មន្ត្រី​សាធារណៈ​។​
​យ៉ាងនេះក្តី​ប្រធាន​គណបក្សប្រឆាំង​លោក សម រង្ស៉ី បាន​អំពាវនាវ​ឲ្យ​ដោះលែង អ្នក​ដែល​កំពុង​ឃុំខ្លួន​នោះ ដោយ​ឥត​លក្ខខណ្ឌ និង​ស្នើ​ឲ្យ​បក្ស​កាន់​អំណាច ឈប់​យក​ប្រព័ន្ធ​តុលាការ ធ្វើ​ជា​ឧបករណ៍​នយោបាយ  និង​ងាក​មក​កាន់​តុ​ចរចា ដើម្បី​ទម្លាយ​ភាពជាប់គាំង​នយោបាយ ដោយ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ៕
សរសេរ​មកកាន់​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: