A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 15 July 2014

International community urges Cambodia to reform the election commission អន្តរជាតិ​ជំរុញ​ឲ្យ​កម្ពុជា​យក​រូប​មន្ត​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ពី​ប្រទេស​ក្នុង​តំបន់

កែ​ទម្រង់ បោះ​ឆ្នោត ៦១០
២០-មិថុនា-២០១៤៖ អ្នក​ចូល​រួម​សិក្ខាសាលា​ស្ដីពី​ការ​ចូល​រួម​របស់​យុវជន​ក្នុង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត នា​ខេត្ត​កំពង់ចាម ពាក់​អាវ​ដែល​មាន​អក្សរ​ស្ដីពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។
RFA/Saut Sokprathna
ស្រប​ពេល​ដែល​នយោបាយ​របស់​កម្ពុជា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​គាំង​រក​ច្រក​មិន​ទាន់​ចេញ​ក្នុង​ការ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឲ្យ​មាន​ភាព​ឯករាជ្យ ឥត​លំអៀង​នោះ សហគមន៍​អន្តរជាតិ​បាន​ផ្ដល់​អនុសាសន៍​ថា កម្ពុជា​គួរ​រៀន​សូត្រ ឬ​យក​គំរូ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ប្រសិន​បើ​ខ្លួន​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​មាន​ភាព​ត្រឹមត្រូវ សេរី និង​យុត្តិធម៌។
លោក ឡន ក្រានឺ (Lorne W. Craner) ដែល​ជា​អតីត​ប្រធាន​វិទ្យាស្ថាន​អន្តរជាតិ អាយ.អ.អាយ (IRI) និង​ជា​អតីត​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែង​ថា វា​ដល់​ពេល​ហើយ​ដែល​កម្ពុជា ត្រូវ​ដោះស្រាយ​ប្រព័ន្ធ​បោះ​ឆ្នោត​របស់​ខ្លួន​ឲ្យ​មាន​ភាព​ឯករាជ្យ។
លោក ឡន ក្រានឺ គូស​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ត្រូវ​ធ្វើ​ការ​ចរចា​គ្នា​ហើយ​សម្រេច​ឲ្យ​បាន​នូវ​គណៈកម្មាធិការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ការ​ជឿ​ជាក់​ពី​មហាជន និង​សហគមន៍​អន្តរជាតិ។
លោក​បន្ត​ថា បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​លើ​ពិភពលោក​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា ដែល​នៅ​ពេល​បោះ​ឆ្នោត​ម្តងៗ គណៈកម្មាធិការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​នេះ​តែង​រង​នូវ​មន្ទិល​សង្ស័យ​ជា​ច្រើន​អំពី​ការ​ជ្រៀតជ្រែក​នយោបាយ ការ​លួច​បន្លំ​សន្លឹក​ឆ្នោត និង​ខ្វះ​តម្លាភាព។
លោក ឡន ក្រានឺ៖ «បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច​ត្រូវ​ចរចា​គ្នា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គណៈកម្មការ​ឯករាជ្យ និង​ឥត​លំអៀង​មួយ។ មាន​រូបមន្ត​ច្រើន​ណាស់​លើ​ពិភពលោក​ដែល​កម្ពុជា អាច​រៀន​សូត្រ​បាន។ ប៉ុន្តែ​កម្ពុជា មិន​អាច​មាន​គណៈកម្មាធិការ​បោះ​ឆ្នោត​មួយ​ដែល​រង​ការ​ចោទ​សួរ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​គ្រប់​ពេល​វេលា​ដូច្នេះ​ទេ។ កម្ពុជា​មិន​ចាំបាច់​ដល់​ថ្នាក់​រៀន​សូត្រ​ពី​សហរដ្ឋ​អាមេរិក បារាំង កាណាដា ស្អី​ទេ តែ​មាន​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ដែល​អាច​រៀន​សូត្រ​តាម​បាន​ដូចជា ម៉ុងហ្គូលលី ឥណ្ឌូនេស៊ី អ៊ីស្ទីម័រ ជា​ដើម»
ការ​ថ្លែង​របស់​លោក ឡន ក្រានឺ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ក្រោយ​ពី​សវនាការ​ក្នុង​រដ្ឋ​សភា​សហរដ្ឋអាមេរិក អំពី​បញ្ហា​សិទ្ធិមនុស្ស​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។ បញ្ហា​ដែល​កម្ពុជា កំពុង​ជាប់​គាំង​ផ្នែក​នយោបាយ​នេះ ស្ថិត​ត្រង់​របត់​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​ឲ្យ​រដ្ឋ​សភា​អនុម័ត​កែ​ទម្រង់ គ.ជ.ប តាម​រូបមន្ត ៥០% + ១ ហើយ​បក្ស​ប្រឆាំង​ចង់​បាន​តាម​រូបមន្ត ២/៣។
ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា គន្លឹះ​សំខាន់​ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត គឺ​ឋិត​នៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​ជា​អ្នក​មាន​អំណាច​គ្រប​ដណ្ដប់​ទៅ​លើ​សង្គម​កម្ពុជា ទាំង​មូល​នោះ។
វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ទេ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៣ កក្កដា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក អេដ រ៉យ (Ed Royce) ដែល​ជា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ​និយម និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋ​សភា បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ឲ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​កែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ឲ្យ​ឯករាជ្យ ឬ​មួយ​ពួកគេ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​តែម្តង។
លោក អេដ រ៉យ៖ «ខ្ញុំ​គិត​ថា សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន កែ​ទម្រង់ និង​បើក​ចំហ​នៃ​ដំណើរ​ការ​ប្រព័ន្ធ​បោះ​ឆ្នោត។ ប្រសិន​បើ​មាន​យល់​ព្រម​កែទម្រង់​ប្រកប​ដោយ​តម្លាភាព និង​ការ​ជឿ​ទុក​ចិត្ត​បាន​ពី​មហាជន នោះ​យើង​នឹង​បន្ត​ធ្វើ​កា​រត​ទៅ​មុខ​ទៀត ហើយ​បើ​មិន​ដូច្នោះ​ទេ សហគមន៍​អន្តរជាតិ​ត្រូវ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​អំណាច​ទៅ»

​នៅ​ក្នុង​សវនាការ​រដ្ឋ​សភា​អាមេរិក​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា វៀតណាម ថៃ និង មីយ៉ាន់ម៉ា ឬ ភូមា លោក​តំណាងរាស្ត្រ អេដ រ៉យ ទទួល​បន្ទុក​កិច្ចការ​បរទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ស្នើ​អោយ​រដ្ឋាភិបាល​អាមេរិក ផ្អាក​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន រហូត​ដល់​មាន​ដំណោះស្រាយ​សមស្រប​លើ​វិបត្តិ​បោះ​ឆ្នោត៕

No comments: