A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 1 July 2014

Hun Sen: Two-thirds formula destroys democracy (Then why did you demand a two-thirds formula when you lost the election 1993. Mr. Hun Sen?) លោក ហ៊ុន សែន៖ រូបមន្ត​២​ភាគ​៣​នឹង​ឈាន​ទៅ​បញ្ចប់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ (លោក ហ៊ុ សែន,​ ចុះហេតុម៉្តេចបានជាលោកទាមទារឲ្យមានរូបមន្តពីរភាគបីពេលលោកចាញ់ឆ្នោតក្នុងឆ្នាំ១៩៩៣?)

ហ៊ុន សែន ៦១០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
Photo: RFA
ប្រមុខ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ប្រតិកម្ម​តប​នឹង​គណបក្ស​ប្រឆាំង និង​ក្រុម​អ្នក​វិភាគ ដែល​ទាមទារ​ជ្រើស​រើស​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដោយ​ការ​បោះ​ឆ្នោត​យក​សំឡេង​២​ភាគ​៣ នៃ​សមាជិក​សភា។
លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​ចង់​បាន​បែប​នោះ គឺ​ជា​ទស្សនៈ​ដែល​នឹង​ឈាន​ទៅ​បញ្ចប់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ឆ្លើយ​តប​មក​វិញ អនុប្រធាន​គណបក្ស​ប្រឆាំង​អះអាង​ថា ការ​ស្នើ​ដោយ​បក្ស​កាន់​អំណាច​ទេ ដែល​ចង់​គ្រប់គ្រង​អំណាច​តាម​លំនាំ​កុម្មុយនិស្ត។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ការ​ទាមទារ​តាម​រូបមន្ត​២​ភាគ​៣ របស់​បក្ស​ប្រឆាំង ថា​ពុំ​មែន​ជា​ជម្រើស​ដែល​ចំណេញ​ដល់​កម្ពុជា ទេ តែ​ជា​ការ​ដាក់​គំនាប​ធ្វើ​អោយ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ទៅ​ជា​ជាប់​គាំង​ទៅ​វិញ​ទេ។ លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​បែប​នេះ នៅ​ក្នុង​ពេល​ដែល​លោក​ដឹក​នាំ​ពិធី​លែង​កូន​ត្រី នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១ កក្កដា។
«សំឡេង»
ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ធ្វើ​ឡើង​បន្ទាប់​ពី​អនុប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា និង​ក្រុម​អ្នក​វិភាគ ដែល​បាន​លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​នៃ​វិទ្យុ​អាស៊ីសេរី ដែល​អះអាង​ថា ពួក​គេ​ចង់​បាន​ការ​ជ្រើស​តាំង​សមាសភាព គ.ជ.ប តាម​សំឡេង​២​ភាគ​៣ ដើម្បី​ឲ្យ គ.ជ.ប មាន​ភាព​រឹងមាំ និង​បម្រើ​ផល​ប្រយោជន៍​ជាតិ។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​តប​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ​ថា សំណើ​របស់​បក្ស​ប្រឆាំង គឺ​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ និង​កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត។
«សំឡេង»
ក្រៅ​ពី​បញ្ហា​សំឡេង​២​ភាគ​៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ គឺ​ពុំ​មាន​ការ​ជាប់​គាំង​អ្វី​ឡើយ គឺ​រដ្ឋាភិបាល​ដំណើរ​ការ​ធម្មតា។ លោក​ព្រមាន​ថា នឹង​បន្ត​ដំណើរ​ការ​ដល់​បែប​នេះ​រហូត​ដល់​មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី។

«សំឡេង»
លោក កឹម សុខា បាន​ឆ្លើយ​តប​ដែរ​ថា ជា​ទម្លាប់​បន្ត​ពី​ពេល​មុន​មក គណបក្ស​ប្រជាជន គឺ​តែង​ចង់​ដឹក​នាំ​ប្រទេស​តាម​បែប​បក្ស​តែ​មួយ។‌
‌«សំឡេង»
ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ក្នុង​នយោបាយ​កម្ពុជា តម្រូវ​ការ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត គឺ ៥០​បូក​១ ឬ ២​ភាគ​៣ គឺ​ជា​ដើម​ចម​នៃ​ភាព​ជាប់​គាំង​ទាំងអស់។ លោក​ថា បាន​ស្នើ​នូវ​វិធានការ​ចំនួន​បី ដែល​អាច​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ទៅ​ថ្ងៃ​អនាគត ក្នុង​នោះ​រួម​មាន ត្រូវ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ជាប់​គាំង​ក្នុង​ពេល​បច្ចុប្បន្ន។
«សំឡេង»
អ្នក​វិភាគ​បាន​ស្នើ​អោយ​អ្នក​នយោបាយ ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​ប្រតិបត្តិ​ច្បាប់ មិន​គួរ​ផ្អែក​តែ​ទៅ​លើ​ឆន្ទៈ​នយោបាយ ត្បិត​ដំណោះស្រាយ​ប្រភេទ​នោះ គឺ​នឹង​ប្រឈម​នឹង​ភាព​ជាប់​គាំង​នយោបាយ៕

No comments: