A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 10 July 2014

Government changed its charge against Sourn Serey Ratha, leader of the US-based Khmer People Power Movement, from "incitement to commit criminal acts" to "conspiracy to commit treason" បង្វិល​សំណុំ​រឿង​មេ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ជា​​បទ​ចោទ​​«រួម​គំនិត ក្បត់​ជាតិ»​វិញ

Listen to Sourn Serey Ratha's interview with Radio Free Asia here.



Content image - Phnom Penh Post



ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បើក​សវនាការ ជំនុំ​ជម្រះ​និង​ប្រកាស​សាល​ក្រម​កំបាំង​មុខ​លើ​សំណុំ​រឿង​លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​ជាប់​ចោទ​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ » ដែល​ជា​បទល្មើស មជ្ឈឹម ​ប្រព្រឹត្ត​ទៅ​កាល​ពី​​ខែ​សីហា ឆ្នាំ​២០១៣ នៅ​ក្នុង​រាជធានី​ភ្នំពេញ។
តុលាការ​បាន​សម្រេច​ធ្វើ​ការ​ចាត់​របៀប​លើ​សំណុំ​រឿង​នេះ ​ដោយ​បង្វិល​សំណុំ​រឿង​នេះ​ទៅ​ចៅក្រម​ស៊ើប​សួរ​ នៃ សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្រាវ​ជ្រាវ​ជាថ្មី​ចោទ​ប្រកាន់​រូប​គាត់​ពី​បទ​«រួម​គំនិត​ក្បត់​ជាតិ» ដែល​បទ​ល្មើស​ឧក្រិដ្ឋ។
គួរ​បញ្ជាក់​ថា សំណុំ​រឿង​នេះ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លើក​យក​មក​ជំនុំ​ជម្រះ​កាល​ពី​រសៀល​ថ្ងៃ ពុធ​ម្សិល​មិញ។
សវនាការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក តុប ឈុន​ហេង ដែល​ជា​អនុ​ប្រធាន​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​និង​ជា​ចៅក្រម​ជំនុំ​ជម្រះ​និង​លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជា​តំណាង​អយ្យការ​និង​មាន​លោក សុក សំអឿន ជា​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ​ឈ្មោះ សួន សេរីរដ្ឋា ដែល​ឥឡូវ​នេះ កំពុង​តែ​រស់​នៅ​លាក់​ខ្លួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ព្រម​ទាំង​មាន​ការ​រួម​សង្កេត​ការណ៍​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ពាក់​ព័ន្ធ​នានា​និង​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ​ផង​ដែរ៕
សូម​អាន​ព័ត៌មាន​ពាក់ព័ន្ធ…

No comments: