A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 15 July 2014

CNRP claims to have a new formula for the selection of the election committee បក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​មាន​រូបមន្ត​ថ្មី​ទាក់ទង​នឹង​ការ​ជ្រើសរើស​សមាសភាព​គ.ជ.ប

កឹម សុខា ៦១០
លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ព្រះ​រាជពិធី​ដង្ហែ និង​តម្កល់​ព្រះ​បរម​អដ្ឋិ នា​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Yeang Socheametta
គណបក្ស​សង្គ្រោះ​ជាតិ មាន​រូបមន្ត​ថ្មី​ទាក់ទង​នឹង​ការ​ជ្រើស​រើស​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្រៅ​ពី​រូបមន្ត ២​ភាគ​៣។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង បញ្ជាក់​ថា រូបមន្ត​ថ្មី​នោះ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពី​ថ្ងៃ​ដង្ហែ​ព្រះ​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ​មក​ម្ល៉េះ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​កក្កដា ថា គណបក្ស​ប្រឆាំង​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ចរចា​ជាមួយ​បក្ស​ប្រជាជន ដោយ​បាន​បញ្ជូន​រូបមន្ត​ថ្មី​ទៅ​បក្ស​កាន់​អំណាច​រួច​ហើយ។ ប៉ុន្តែ​លោក​បដិសេធ​មិន​អត្ថាធិប្បាយ​ពី​រូបមន្ត​ថ្មី​នេះ​ទេ។
ចំណែក​ឯ​ប្រធាន​ស្តីទី​បក្ស​ប្រឆាំង លោក កឹម សុខា វិញ​បែរ​ជា​បដិសេធ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បាន​បញ្ជូន​រូបមន្ត​ថ្មី​នេះ​ទៅ​បក្ស​កាន់​អំណាច​នោះ​ទេ។ លោក​បន្ត​ថា រូបមន្ត​នោះ​ជា​រូបមន្ត​ដែល​អាច​ដោះស្រាយ​ទំនាស់​នយោបាយ​នា​ពេល​នេះ​បាន ហើយ​បក្ស​ទាំង​ពីរ​ក៏​នឹង​ទទួល​យក ហើយ​រូបមន្ត​នោះ​នឹង​បង្ហាញ​នៅ​ថ្ងៃ​ណា​ដែល​បក្ស​ទាំង​ពីរ​ចរចា​គ្នា​តែ​ម្តង៖ «យើង​ពិសោធ​មើល កាល​ណា​យើង​បញ្ចេញ​ទៅ​មុន​ចឹង យើង​អត់​យល់​គ្នា​យើង​រិះគន់​គ្នា​ហ្នឹង​អត់​ចេញ​ទេ។ ពួក​គាត់​ចង់​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ ចូល​ទៅ​ដើម្បី​គ្រប់គ្រង ឬ​ចង់​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ហ្នឹង​ពិត​ប្រាកដ បើ​ចូល​ទៅ​ដើម្បី​ឲ្យ​គេ​គ្រប់គ្រង​ដដែល មិន​ចូល​ទេ»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​រូបមន្ត​របស់​គណបក្ស​ប្រឆាំង​នៅ​ឡើយ។ តែ​បើ​រូបមន្ត​នោះ​មាន​ប្រយោជន៍​សម្រាប់​ជាតិ នោះ​បក្ស​កាន់​អំណាច​នឹង​មិន​ជំទាស់​ទេ៖ «ខ្ញុំ​អត់​ទាន់​ដឹង​ថា គេ​ចង់​បាន​អី​ទេ ហើយ​បើ​គេ​ចង់​បាន​ស្នើ​មែន​ហើយ គោរព​គោលការណ៍​ច្បាប់​ស្រែក​ជយោ ព្រោះ​ថា​វា​មាន​ប្រយោជន៍​សម្រាប់​រាស្ត្រ​ខ្មែរ»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​នាក់​បាន​ចូលរួម​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ។ នៅ​ក្នុង​ពិធី​នោះ អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ​បាន​សួរ​សុខ​ទុក្ខ និង​រាក់ទាក់​គ្នា​ធម្មតា ប៉ុន្តែ​មិន​មាន​ប្រភព​ណា​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ ថា​បក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ចរចា​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​ថ្ងៃ​ណា​មួយ​នៅ​ឡើយ។
គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ចរចា​គ្នា​ជាច្រើន​ដង​ច្រើន​សា​មក​ហើយ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ ប៉ុន្តែ​ចំណុច​ដែល​ខ្វែង​គំនិត​គ្នា​នោះ នៅ​ត្រង់​វិធី​នៃ​ការ​ជ្រើស​រើស​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ បក្ស​កាន់​អំណាច​ដែល​មាន​អំណាច​ក្តោប​ស្ថាប័ន​ជាតិ​ស្ទើរ​តែ​ទាំងអស់​ហើយ​នោះ ក៏​ចង់​បន្ត​ក្តោប​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ទៀត តាម​រយៈ​រូបមន្ត ៥០​ភាគរយ​បូក​១ និង​រូបមន្ត​ពុះ​ច្រៀក​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ចែក​គ្នា​ជាមួយ​បក្ស​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: