A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 20 July 2014

CNRP and CPP officials met to discuss about the upcoming meeting agenda មន្ត្រី​បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច​ជួប​ពិភាក្សា​ពី​របៀបវារៈ​នៃ​កិច្ច​ចរចា

ក្រុម​ការងារ​បក្ស​ប្រជាជន ៦១០
ក្រុម​ការងារ​បក្ស​ប្រជាជន​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​នា​វិមាន​ព្រឹទ្ធ​សភា ក្រោយ​ជំនួប​ចរចា​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​១២ មិថុនា ឆ្នាំ​២០១៤។
RFA/Tin Zakariya
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ពិភាក្សា​គា្ន​ក្រៅផ្លូវការ​ដើម្បី​រៀបចំ​បើក​ផ្លូវ​ឲ្យ​មាន​កិច្ច​ចរចា​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៅ​ពេល​ខាង​មុខ។ កិច្ចពិភាក្សា​នេះ​ធ្វើ​ឡើង​១​ថ្ងៃ បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ប្រកាស​ស្នើ​ឲ្យ​មាន​កិច្ច​ចរចា​រវាង​មេដឹកនាំ​គណបក្ស ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ត​ទៅ។
​មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់​គណបក្ស​ទាំង​ពីរ​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវ​ការ​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែ​កក្កដា។ កិច្ច​ចរចា​នោះ​ពិភាក្សា​ពី​របៀបវារៈ​នៃ​កិច្ច​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​កំពូល ព្រមទាំង​កាលបរិច្ឆេទ​ចរចា​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​ទៀត​ផង៖ «ក្រុម​ការងារ​បច្ចេកទេស​នៃ​កិច្ច​ចរចា​កំពុង​តែ​ជជែក​គ្នា​ពី​បញ្ហា​ចរចា​នៅ​ពេល​ខាង​មុខ ហើយ​បើ​បាន​លទ្ធផល​យ៉ាង​ម៉េច​យើង​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ​តំណាង​ក្រុម​ការងារ​បច្ចេកទេស​កំពុង​ធ្វើការ​ជាមួយ​គ្នា​ហើយ»
ផ្ទុយ​ទៅ​វិញ ​លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា លោក​កំពុង​រង់ចាំ​ចម្លើយ​តប​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា ជុំវិញ​ថ្ងៃ​កំណត់​នៃ​ជំនួប​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ។ លោក​បន្ត​ថា លោក​មិន​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​លោក ព្រុំ សុខា នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ដូច​ដែល​លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ទេ។ ប៉ុន្តែ​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​លោក ព្រុំ សុខា តាំង​ពី​ថ្ងៃ​ទី​​១៨ ខែ​កក្កដា មក​ម្ល៉េះ ហើយ​ភាគី​ទាំង​ពីរ​ពិភាក្សាគ្នា​ពី​រូបមន្ត​ថ្មី​នៃ​ការ​ជ្រើសតាំង​សមាសភាព​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។
​ទាក់ទង​នឹង​រូប​មន្ត​ថ្មី​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​វេទិការ​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​សង្គម​ស៊ីវិល​ចូល​រួម​ក្នុង​សមាភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ រូបមន្ត​ថ្មី​របស់​លោក កឹម សុខា គឺ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​អាច​មាន ៩​នាក់ ដោយ ៣​នាក់​ជា​បេក្ខភាព​របស់​បក្ស​ប្រឆាំង ៣​នាក់ ជា​បេក្ខភាព​មក​ពី​បក្ស​កាន់​អំណាច និង ៣​នាក់​ជា​បុគ្គល​ឯករាជ្យ​មក​ពី​សង្គម​ស៊ីវិល៕​

3 comments:

Anonymous said...

ពួកបីនាក់ខាងលើគឺជាឆ្កែយួនដាច់ថ្លៃ គឺជាបក្សពួកអាក្វាក់ពូជកព្ជាះយួន

Kim Ea said...

This is a show that CPP put up to fool Khmer and international community that they serious about negotiation to solve Khmer problem . But the truth they use all kind of trick and obstacle to delay the process and put blame or point the finger on the opposition . This tactic of delay and hold power is too old already , Khmer people know that very well .

Bo said...

Useless meeting.