A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 6 July 2014

Both the CPP and the CNRP want negotiations to resolve the political deadlock បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​តែ​អះអាង​ថា​ចង់​ចរចា​ដោះស្រាយ​បញ្ហា​នយោបាយ

បក្ស​ប្រជាជន បក្ស​សង្គ្រោះ​ជាតិ ចរចា ៦១០
ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​បន្ទាប់​ជួប​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Vann Vichar
គណបក្ស​សង្គ្រោះ​ជាតិ បង្ហើប​ឲ្យ​ដឹង​ថា គណបក្ស​នេះ​ចង់​ឲ្យ​មាន​ការ​ចរចា​ឡើង​វិញ ដើម្បី​រក​ដំណោះ​ស្រាយ​នយោបាយ​សមស្រប​មួយ បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​ដក​ឃ្លា​នៅ​ឆ្ងាយ​ពី​គ្នា​ជិត​មួយ​ខែ​មក​នេះ។ រីឯ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា វិញ​លើក​ឡើង​ថា ទ្វារ​ចរចា​របស់​គណបក្ស​នេះ​នៅ​តែ​បើក​ចំហ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​ចំពោះ​ការ​ចរចា​ជា​ថ្មី។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​ជំនួប​ចរចា​បន្ត​ទៀត ដើម្បី​រក​ចំណុច​កណ្ដាល​មួយ​បញ្ចប់​ជម្លោះ​នយោបាយ ដែល​អូស​បន្លាយ​ពេល​ជាប់​គាំង​ជិត​មួយ​ឆ្នាំ​មក​នេះ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ កក្កដា ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​តំណាង​គណបក្ស​ទាំង​ពីរ​ជួប​គ្នា​ពិភាក្សា​គ្នា​បន្ត​ទៀត លើ​ចំណុច​ដែល​តំណាង​គណបក្ស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​នោះ។ លោក អេង ឆៃអ៊ាង អះអាង​ថា ការ​ចរចា​មិន​មែន​ជា​ការ​ទាមទារ​ដាច់​ណាត់​នោះ​ទេ គឺ​ត្រូវ​តែ​រក​វិធី​កណ្ដាល​មួយ ដើម្បី​រក​ច្រក​ចេញ៖ «សំឡេង»។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ការ​ចង់​ជួប​ពិភាក្សា​គ្នា​បន្ត​ទៀត​នេះ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​សភា​ឯក​បក្ស លោក ឈាង វុន មាន​ប្រសាសន៍​ថា ទ្វារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បើក​ចំហ​ស្វាគមន៍​ការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ជានិច្ច។ លោក ឈាង វុន ផ្ដល់​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ដើម្បី​ជា​ចំណុច​កណ្ដាល​នៃ​ការ​ជ្រើស​រើស​សមាជិក គ.ជ.ប នោះ គឺ​បែង​ចែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ៥៥​ភាគរយ និង​គណបក្ស​សង្គ្រោះ​ជាតិ ៤៥​ភាគរយ បន្ទាប់​មក​ដាក់​ឲ្យ​សភា​អនុម័ត៖ «សំឡេង»។
គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​ផ្អាក​ការ​ចរចា​នៅ​ក្រោយ​ពេល​ជួប​គ្នា​នៅ​ថ្ងៃ​ទី​១២ មិថុនា ហើយ​បាន​ខ្វែង​គំនិត​គ្នា​លើ​ការ​ជ្រើស​រើស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​សំឡេង​អនុម័ត​ក្នុង​សភា​តាម​រូបមន្ត ២​ភាគ​៣ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បាន ៥០​ភាគរយ​បូក​១ ឬ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​សំឡេង​សភា​ទាំង​មូល។
មក​ទល់​ពេល​នេះ តំណាង​គណបក្ស​ទាំង​ពីរ​មិន​ទាន់​ជជែក​ថា​នឹង​ជួប​គ្នា​បន្ត​ទៀត​នៅ​ពេល​ណា​ពិត​ប្រាកដ​នៅ​ឡើយ​ទេ គ្រាន់​តែ​បាន​បង្ហាញ​ជំហរ​រៀងៗ​ខ្លួន អំពី​ការ​ចង់​ចរចា​ជា​ថ្មី​ទៀត​នេះ។
អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ឲ្យ​គណបក្ស​ទាំង​ពីរ​ជួប​គ្នា​ចរចា​បន្ត​ទៀត។ ក៏ប៉ុន្តែ លោក​អះអាង​ថា ការ​ប្រើ​រូបមន្ត​ចរចា​តាម​អ្វី​ដែល លោក ឈាង វុន ដាក់​ចេញ​មក​នេះ គ្មាន​អ្វី​ខុស​ប្លែក​ពី​មុន​នោះ​ទេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​សំឡេង​អនុម័ត​ជ្រើស​រើស​សមាជិក គ.ជ.ប ដោយ​សំឡេង ៥០​ភាគរយ​បូក​១ ដដែល៖ «សំឡេង»។

ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ក្រោយ​ពី​ថ្ងៃ​បោះ​ឆ្នោត ២៨ កក្កដា ឆ្នាំ​២០១៣ មក​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ទន់​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​ចរចា​នេះ​ជា​បន្តបន្ទាប់។ គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ទាមទារ​ឲ្យ​ត្រួត​ពិនិត្យ​ហិប​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ធ្លាប់​បាន​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ និង​ទីបំផុត ការ​ទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប។ បញ្ហា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មក​នៅ​ចំណុច​សូន្យ។
អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​នៅ​ពេល​នេះ គណបក្ស​នេះ​អាច​ធ្វើ​ការ​ទាមទារ ឬ​ធ្វើ​ការ​តស៊ូ​មតិ​ក្នុង​សភា ដើម្បី​ឲ្យ​រដ្ឋាភិបាល​កែ​ទម្រង់។ តែ​បើ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ជីវិត​នយោបាយ​នៅ​ក្រៅ​សភា​រហូត​ដល់​ឆ្នាំ​២០១៨ ជា​រូបភាព​មួយ​ប្លែក ថ្មី និង​ជា​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​មាន​តម្លៃ​នយោបាយ ជា​ជាង​ចូល​សភា​ដោយ​គ្មាន​ការ​កែ​ទម្រង់​អ្វី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

We need peace stability and more development. We don't want idiot trouble makers. Cy khs both idiot get out.....ok.....

Anonymous said...

ពួកអាបីសាចខាងលើ ពួកវាមិនចង់រស់ក្នុងភាពឯករាជប្រជាធិបតេយ្យទេ ពួកនេះគឺខួរក្បាលចង់តែធ្វើកព្ជាះបាទជើងជនបរទេស អាសត្វអស់នេះវា មនុស្សគ្មានបន្តិចក្នុងសង្គម ប៉ុន្តែពួកវាមុខក្រាស់មិនចេះខ្មាស់បរទេសនូវ ទង្វើរបស់វា វាស្មានថាបរទេសគេមិនដឹងពីរឿងវាចង់ធ្វើជាកព្ជាះយួននេះ គឺពួកអាឈាមថោក យើងមិនត្រូវនិយាយល្អជាមួយវាទេ។

Anonymous said...

ខ្ញំុសូមបព្ជាក់ថា ការបាត់បង់ឯករាជនឹងប្រជាធិបតេយ្យភាពនឹងបូរណភាព ទឹកដីគឺមិនអាចបន្ទោសតែអាហុ៊នសែនឬស្ដេចសីហនុបានទេ គឺត្រូវបន្ទោស ពួកល្ងង់ខ្លៅអាធំៗនឹងរាស្សខ្មែរំមួយចំនួនមិនយល់ការរាក់ជ្រៅ សីុមសណូក សូម្បីតែប៊ីចេង១កព្ចាប់នឹងសារុងមួយក៏បោះឆ្នោតគាំទ្រវាដែរគឺសម្លាប់អនា គតខ្លួនឯង លុះដល់ជិតដាច់ខ្យល់ក៏រកគេជួយ នុះត្រូវដឹងថាបរទេសគេមិន អាចជួយយើងបានទេ បើយើងមិនអាចជួយខ្លួនយើងជាមុន ស្រែកទាល់ តែដាច់ខ្យល់ គេគ្រាន់តែថាទ្រាំបន្តិចកំុប្រើអំពើហឹង្សា លុះចូលទៅក៏ត្រូវ នឹងដំបង ពួកវារាល់ពេល អន្តរជាតិក៏មិនខ្មេះគេគ្រាន់តែប្រាប់អហឹង្សារហូតដល់ អស់ខ្មែរសល់តែយួនស្រួលអាហុ៊នសែននាំចៅហា្វយចូលមកនៅយា៉ង ស្រួល នេះជារឿងពិត ។

Anonymous said...

WHY ARE WE SO IGNORANT, HOW MANY TIMES DID WE WITNESS THESE USELESS NEGOTIATION?