A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 3 April 2014

The U.S urged the two major parties to negotiate to end the political crisis អាមេរិក​ស្នើ​ឲ្យ​បក្ស​ជាប់​ឆ្នោត​ទាំង​២​ចរចា​បញ្ចប់​វិវាទ​នយោបាយ​ឲ្យ​បាន​ឆាប់

ដោយ ដែន អយុធ្យា 2014-04-02
សន មគ្គិនថស្ស ៦១០
មន្ត្រី​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​​កម្ពុជា លោក សន មគ្គិនថស្ស (Sean J. McIntosh) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ មេសា ឆ្នាំ​២០១៤។
RFA/Mom Sophon
សហរដ្ឋអាមេរិក បាន​លើក​ទឹក​ចិត្ត​ដល់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​​​​ជាតិ ឲ្យ​បន្ត​ជួប​ចរចា​គ្នា​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ ​ក្រោយ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​​​ទី​៥ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ ឲ្យ​បាន​ឆាប់។
​ចំណែក​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា គណបក្ស​ខ្លួន​បាន​ត្រៀម​លក្ខណៈ​ដើម្បី​ជួប​ចរចា​ជា​ថ្មី​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​គណបក្ស​ទាំង​ពីរ​ក្នុង​ពេល​ឆាប់ៗ​នេះ។
ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ព្រឹក​ថ្ងៃ​ពុធ ទី​២ ខែ​មេសា លោក សន មគ្គិនថស្ស (Sean J. McIntosh) មន្ត្រី​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​​កម្ពុជា ថ្លែង​ថា ជំនួប​ចរចា​រវាង​មេដឹកនាំ​ថ្នាក់​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ គួរ​ត្រូវ​កំណត់​ថ្ងៃ​ជួប​ប្រជុំ​ឲ្យ​បាន​ឆាប់។ ជំនួប​កំពូល​នេះ លោក​មាន​ជំនឿ​ថា គណបក្ស​ឈ្នះ​អាសនៈ​សភា​នីតិកាល​ទី​៥ ទាំង​ពីរ នឹង​អាច​មាន​លទ្ធ​ផល​ល្អ។
លោក សន មគ្គិនថស្ស៖ «ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ជម្រាប​មុនៗ​មក​ហើយ គឺ​គណបក្ស​ទាំង​ពីរ​គួរ​ជួប​ចរចា​គ្នា ហើយ​បើ​តាម​ខ្ញុំ​យល់ គេ​នឹង​ជួប​ចរចា​គ្នា​រវាង​ថ្នាក់​ដឹកនាំ​កំពូល​ក្នុង​ពេល​ខាង​មុខ​នេះ។ អ្វី​ដែល​ល្អ គឺ​ការ​ជួប​ចរចា​គ្នា ការ​សម្របសម្រួល​គ្នា គឺ​ជា​ប្រកាស​មួយ​ដ៏​ល្អ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា»
ទាក់ទង​បញ្ហា​នេះ លោក សុន ឆ័យ ប្រធាន​ក្រុម​ការងារ​ជួប​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​២ ខែ​មេសា ថា ជំនួប​រវាង​ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​​ទាំង​ពីរ អាច​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ ប៉ុន្តែ​កាលបរិច្ឆេទ​ផ្លូវការ​មិន​ទាន់​កំណត់​ឲ្យ​ពិត​ប្រាកដ​ទេ។
លោក​បន្ត​ថា ជំនួប​រវាង​ថ្នាក់​ដឹកនាំ​កំពូល​នៅ​ថ្ងៃ​ខាង​មុខ គណបក្ស​​​សង្គ្រោះ​ជាតិ បាន​ផ្តល់​​ឯកសារ​ ជូន​គណបក្ស​ប្រជាជន​​កម្ពុជា ពិនិត្យ​រួច​ហើយ។
បញ្ហា​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ចេញ​ពី​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​អង្គារ ទី​១ ខែ​មេសា បាន​ឲ្យ​​អ្នក​​កាសែត​ដឹង​ថា ការ​ចរចា​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះ​ជំហាន​ទៅ​មុខ​ជានិច្ច ប៉ុន្តែ​​គណ​បក្ស​ផ្សេង​គិត​បែប​ណា លោក​មិន​ដឹង​ទេ៖ «ថ្ងៃ​នេះ​ខ្ញុំ​មិន​អាច​បំពេញ​បំណង​អស់​លោក​បាន​ទេ យើង​មាន​បំណង​ដើរ​ទៅ​មុខ ឯ​អ្នក​ដទៃ​គេ​ម្ដង​ដើរ​ទៅ​មុខ ម្ដង​ថយ​ក្រោយ។ អ៊ីចឹង​អស់​លោក​ត្រូវ​សួរ​ទៅ​អ្នក​ដទៃ មិន​មែន​សួរ​ខ្ញុំ​ទេ»
​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤ ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​​ប្រកាស​ផ្អាក​ជំនួប​ចរចា​រវាង​គណៈកម្មការ​ចម្រុះ​សម្រាប់​កែទម្រង់​ការ​បោះ​ឆ្នោត​ ជា​បណ្ដោះអាសន្ន។ ប៉ុន្តែ​​​ពេល​នេះ មន្ត្រី​គណបក្ស​ទាំង​ពីរ​ត្រៀម​នឹង​កំណត់​ថ្ងៃ​ជួប​ចរចា​ជា​ថ្មី​ទៀត ប៉ុន្តែ​ជំនួប​លើក​ក្រោយ ដែល​មិន​កំណត់​ថ្ងៃ​ពិត​ប្រាកដ​នេះ គឺ​ជា​ជំនួប​រវាង​មេដឹកនាំ​ថ្នាក់​កំពូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: