A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 25 April 2013

Belgian princess arrived in Cambodia for World Malaria Day celebration ព្រះអង្គ​ម្ចាស់ក្សត្រី ប៊ែលហ្សិក យាងបំពេញ ព្រះរាជ ទស្សនកិច្ច នៅកម្ពុជា

 
Wednesday, 24 April 2013  ដោយ​ ៖វ៉ាន់ សារាយ DAP News ID-015

ភ្នំពេញ ៖ ព្រះអង្គម្ចាស់ក្សត្រី អាស្ទ្រីត អាដូឆេស (Princess Astrid Archduchess) ប្រទេសបែលហ្សិក បានយាងមកដល់ប្រទេសកម្ពុជាហើយ នាវេលា ម៉ោង ៥ ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៣ ដើម្បីបំពេញទស្សនកិច្ច ក៏ដូចជាចូលរួមទិវា គ្រុនចាញ់ពិភពលោកផងដែរ ។
ការយាងបំពេញ ព្រះរាជទស្សនកិច្ច រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា របស់ ព្រះអង្គម្ចាស់ក្សត្រី អាស្ទ្រីត អាដូឆេស តបតាម ការយាង របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងលោកវេជ្ជបណ្ឌិត ភីតធើ វ៉ាន់ម៉ារ៉េន ប្រធាន តំណាងអង្គការ សុខភាពពិភព លោក ប្រចាំប្រេទសកម្ពុជា ។
ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៣ កន្លងទៅ បានចេញសេចក្តីប្រកាសរួម គ្នា ដោយ បានបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រី អាស្ទ្រីត អាដូឆេស គឺជាដៃគូដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំង ជំងឺគ្រុនចាញ់នៅលើពិភព លោក ។
សេចក្តីប្រកាសរួមដដែលនេះ បានឲ្យដឹងទៀតថា  ព្រះអង្គម្ចាស់ក្សត្រី ប៊ែលហ្សិក នឹងយាងចូលរួមក្នុងទិវាគ្រុនចាញ់នៅកម្ពុជា ក៏ដូចជាទិវា គ្រុន ចាញ់ពិភពលោក ដែលនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី២៥ ខែមេសា ក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្ទាប់មកព្រះអង្គម្ចាស់ក្សត្រី ក៏នឹងយាង ចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវបណ្តាញឆ្លើយតបបន្ទាន់ ចំពោះមេរោគ គ្រុនចាញ់ សាំនឹងឱសថសម្រាប់តំបន់មេគង្គផងដែរ ។
ព្រះអង្គម្ចាស់ក្សត្រី នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញដោយ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ទ្រង់មានសុវណ្ណីថា « ខ្ញុំមានសេចក្តីរីករាយ ក្នុងការមកបំពេញទស្សនកិច្ច នៅកម្ពុជា តាមការអញ្ជើញពីរដ្ឋមន្រ្តីក្រសួង សុខាភិបាលកម្ពុជា និងតំណាងអង្គការសុខភាព ពិភពលោក នៅកម្ពុជា ដើម្បីប្រារព្ធទិវាគ្រុនចាញ់ពិភពលោក»។

ព្រះអង្គម្ចាស់ក្សត្រី បានបន្តទៀតថា «ស្ថាប័នក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាដៃគូដ៏មានសារៈសំខាន់ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺគ្រុនចាញ់ ។ ខ្ញុំមានសេចក្តីសោមន្សយ៉ាងខ្លាំងក្នុងការចូលរួមធ្វើ ការងារ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅកម្ពុជា ក៏ដូចជាក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក»។
សេចក្តីប្រកាសព័ត៌មាន បានបន្តថា បណ្តាញឆ្លើយតបបន្ទាន់ចំពោះអ្នកជំងឺ គ្រុនចាញ់ សុំានឹងឱសថរបស់អង្គការសុខភាពពិភពលោក សម្រាប់ អនុតំបន់មេគង្គ គឺជាបណ្តាញ មួយដែលធ្វើការគ្របដណ្តប់លើបណ្តាប្រទេសមួយចំនួន រួមមាន : ប្រទេសកម្ពុជា ចិន ទ្បាវ ភូមា ថៃ និងប្រទេស វៀតណាម។
អង្គការសុខភាពពិភពលោក មានការព្រួយបារម្ភពីជំងឺគ្រុនចាញ់សុំានឹងឱសថ ដែល បាន និងកំពុងលេចទ្បើង នៅកន្លែងជាច្រើន ជាពិសេសនៅ តំបន់ អាហ្រ្វិក ហើយ ពិភពលោកកំពុងប្រឈមនឹងបញ្ហាដ៏ស្រួចស្រាវនេះ។ ប្រសិនជាបញ្ហានេះ មិនត្រូវ បានដោះស្រាយ មនុស្សប្រមាណ ២១៩ លាននាក់ នឹងរងផលប៉ះពាល់ ដោយសារ ជំងឺនេះនៅជុំវិញពិភពលោក ។
អត្រាប្រេវ៉ាទ្បង់ជំងឺគ្រុនចាញ់នៅកម្ពុជា បានធ្លាក់ចុះពី៥.២៩នាក់ នៅក្នុងឆ្នាំ២០០០ មកនៅត្រឹម ០.៦៧នាក់ ក្នុងឆ្នាំ២០១១ និងថយចុះមកត្រឹម ០.៣២នាក់ នៅឆ្នាំ២០១២ ក្នុងចំណោមប្រជាពលរដ្ឋ១០០.០០០នាក់។ នេះជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលនាំឲ្យប្រទេសកម្ពុជា សម្រេចបាន នូវគោលដៅអភិវឌ្ឈន៍សហសវត្សរ៍របស់ខ្លួន។ រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥កន្លងមកនេះ ហើយគ្រាន់តែរយៈពេលពីរឆ្នាំនៃការ អនុវត្តន៍ គោលនយោបាយនេះ កម្ពុជាបានកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារ ជំងឺគ្រុនចាញ់បានពាក់កណ្តាល ដែលការធ្លាក់ចុះនេះមិនធ្លាប់ឃើញមានពីមុនមក៕

No comments: